Tenofovir alafenamide fumarate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការទប់ស្កាត់ការកើនឡើងនៃវីរុសរលាកថ្លើមBនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB ដែលពិនិត្យឃើញភាពខុសប្រក្រតីនៃមុខងារថ្លើមដោយសារការកើនឡើងនៃវីរុសរលាកថ្លើមB។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 25mg។
មិនត្រូវប្រើឱសថនេះរួមជាមួយឱសថដែលមានផ្ទុកសារធាតុTenofovir disoproxil fumarateនោះទេ។ ម្យ៉ាងទៀត ត្រូវពិនិត្យបញ្ជាក់ថាកម្រិតCreatinine clearanceមានកម្រិតចាប់ពី15mL/នាទីឡើងទៅ។ ប្រសិនបើក្រោយប្រើឱសថនេះ Creatinine clearanceចុះដល់កម្រិតក្រោម15mL/នាទី ត្រូវពិចារណាបញ្ឈប់ការប្រើប្រាស់ឱសថនេះ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថRifampicin ឬ អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’s Wort។
-
ការប្រុងប្រយ័ត្នជាពិសេស
・មានការរាយការណ៍អំពីការរើអាការៈឡើងវិញកម្រិតធ្ងន់ធ្ងរ ទោះក្រោយបញ្ចប់ការព្យាបាលជំងឺរលាកថ្លើមBហើយក៏ដោយ។ ដូច្នេះ ក្រោយបញ្ចប់ការព្យាបាល ក៏ត្រូវបន្តតាមដានស្ថានភាពរបស់អ្នកជំងឺប៉ុន្មានខែទៀតផងដែរ។ ប្រសិនបើចាំបាច់ ត្រូវអនុវត្តការព្យាបាលជាថ្មីម្ដងទៀត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp