Temsirolimus

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកកោសិកាតម្រងនោម ដែលមិនអាចព្យាបាលជាសះស្បើយដោយការវះកាត់ ឬ ដែលរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ: ប្រើក្នុងកម្រិត1សប្ដាហ៍1ដង 25mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30~60នាទី ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរដោយសារសារធាតុនៅក្នុងឱសថនេះ ឬ ឱសថក្នុងស្រឡាយSirolimus។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・មិនត្រូវទទួលការចាក់វ៉ាក់សាំងរស់(Live vaccine)ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះទេ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី។

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានជំងឺសួតប្រភេទInterstitial lung disease ដែលមានរោគសញ្ញាដំបូង ដូចជា ដកដង្ហើមដង្ហក់ ពិបាកដកដង្ហើម ក្អក ហត់ ជាដើម។ អ្នកជំងឺត្រូវទទួលការពិនិត្យដោយកាំរស្មីអ៊ិចឬCT និង តាមដានរោគសញ្ញា។ ប្រសិនបើមានភាពខុសប្រក្រតី ត្រូវបញ្ឈប់ការប្រើឱសថនេះ រួចធ្វើការព្យាបាលអោយបានសមស្រប។

      ・ចំពោះអ្នកជំងឺដែលមានផ្ទុកវីរុសរលាកថ្លើម ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺអាចរើឡើងនូវរោគសញ្ញារលាកថ្លើម ធ្វើអោយមុខងារថ្លើមចុះខ្សោយរហូតដល់មានគ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នអោយបានដិតដល់ តាមរយៈការតាមដានរោគសញ្ញា និង ការពិនិត្យមុខងារថ្លើម នៅក្នុងអំឡុងពេលប្រើប្រាស់និងក្រោយពេលបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp