Temozolomide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺមហារីកMalignant glioma

      - ជំងឺមហារីកEwing sarcoma ដែលរើឡើងវិញឬពិបាកព្យាបាល។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ករណីជំងឺមហារីកMalignant gliomaដែលកើតជាលើកដំបូង:

      ប្រើរួមជាមួយការបាញ់កាំរស្មី ដោយជាទូទៅ មនុស្សពេញវ័យ ពិសាក្នុងកម្រិត1ថ្ងៃ1ដង75mg/m2 (ផ្ទៃក្រឡារាងកាយ) រយៈពេល42ថ្ងៃជាប់ៗគ្នា រួចផ្អាកការប្រើប្រាស់រយៈពេល4សប្ដាហ៍។ បន្ទាប់ពីនោះ ប្រើឱសថនេះតែឯង ក្នុងកម្រិត1ថ្ងៃ1ដង150mg/m2 (ផ្ទៃក្រឡារាងកាយ) រយៈពេល5ថ្ងៃជាប់ៗគ្នា រួចផ្អាកការប្រើប្រាស់រយៈពេល23ថ្ងៃ ចាត់ទុកថា1វដ្ដ(28ថ្ងៃ)។ នៅវដ្តបន្ទាប់ អាចបង្កើនកម្រិតប្រើប្រាស់ដល់1ដង200mg/m2

      ・ករណីជំងឺមហារីកMalignant gliomaដែលរើឡើងវិញ:

      ជាទូទៅ មនុស្សពេញវ័យ ពិសាក្នុងកម្រិត1ថ្ងៃ1ដង150mg/m2 (ផ្ទៃក្រឡារាងកាយ) រយៈពេល5ថ្ងៃជាប់ៗគ្នា រួចផ្អាកការប្រើប្រាស់រយៈពេល23ថ្ងៃ ចាត់ទុកថា1វដ្ដ(28ថ្ងៃ)។ នៅវដ្តបន្ទាប់ អាចបង្កើនកម្រិតប្រើប្រាស់ដល់1ដង200mg/m2

      ・ករណីជំងឺមហារីកEwing sarcoma ដែលរើឡើងវិញឬពិបាកព្យាបាល:

      ប្រើរួមជាមួយការឱសថIrinotecan ដោយជាទូទៅ មនុស្សពេញវ័យ ពិសាក្នុងកម្រិត1ថ្ងៃ1ដង100mg/m2 (ផ្ទៃក្រឡារាងកាយ) រយៈពេល5ថ្ងៃជាប់ៗគ្នា រួចផ្អាកការប្រើប្រាស់រយៈពេល16ថ្ងៃឡើងទៅ។ បន្តអនុវត្តវដ្ដបែបនេះម្ដងហើយម្ដងទៀត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      ករណីថ្នាំចាក់:

      ប្រើឱសថនេះដោយបញ្ចូលតាមសរសៃវ៉ែនរយៈពេល90នាទី។

      ・ករណីជំងឺមហារីកMalignant gliomaដែលកើតជាលើកដំបូង:

      ប្រើរួមជាមួយការបាញ់កាំរស្មី ដោយជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង75mg/m2 (ផ្ទៃក្រឡារាងកាយ) រយៈពេល42ថ្ងៃជាប់ៗគ្នា រួចផ្អាកការប្រើប្រាស់រយៈពេល4សប្ដាហ៍។ បន្ទាប់ពីនោះ ប្រើឱសថនេះតែឯង ក្នុងកម្រិត1ថ្ងៃ1ដង150mg/m2 (ផ្ទៃក្រឡារាងកាយ) រយៈពេល5ថ្ងៃជាប់ៗគ្នា រួចផ្អាកការប្រើប្រាស់រយៈពេល23ថ្ងៃ ចាត់ទុកថា1វដ្ដ(28ថ្ងៃ)។ នៅវដ្តបន្ទាប់ អាចបង្កើនកម្រិតប្រើប្រាស់ដល់1ដង200mg/m2

      ・ករណីជំងឺមហារីកMalignant gliomaដែលរើឡើងវិញ:

      ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង150mg/m2 (ផ្ទៃក្រឡារាងកាយ) រយៈពេល5ថ្ងៃជាប់ៗគ្នា រួចផ្អាកការប្រើប្រាស់រយៈពេល23ថ្ងៃ ចាត់ទុកថា1វដ្ដ(28ថ្ងៃ)។ នៅវដ្តបន្ទាប់ អាចបង្កើនកម្រិតប្រើប្រាស់ដល់1ដង200mg/m2

      ・ករណីជំងឺមហារីកEwing sarcoma ដែលរើឡើងវិញឬពិបាកព្យាបាល:

      ប្រើរួមជាមួយការឱសថIrinotecan ដោយជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង100mg/m2 (ផ្ទៃក្រឡារាងកាយ) រយៈពេល5ថ្ងៃជាប់ៗគ្នា រួចផ្អាកការប្រើប្រាស់រយៈពេល16ថ្ងៃឡើងទៅ។ បន្តអនុវត្តវដ្ដបែបនេះម្ដងហើយម្ដងទៀត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថDacarbazine។

      ・ស្ត្រីដែលមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន អស់កម្លាំង ឈឺក្បាល អាការៈខ្វះឈាម ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ទល់លាមកឬរាករូស។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អាការៈខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារខួរឆ្អឹង)

      - ក្ដៅខ្លួន ក្អក មានស្លេស្ម (ជំងឺឆ្លងមេរោគ ជំងឺរលាកសួតPneumocystis pneumonia)

      - ឈឺក្បាល ក្អួតចង្អោរ ស្ពឹកមួយចំហៀងខ្លួន (ចេញឈាមនៅក្នុងខួរក្បាល)

      - ពិបាកដកដង្ហើម កន្ទាលត្រអាក ហើមភ្នែកនិងបបូរមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកឡើងពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែកនិងហើមនៅកណ្ដាល ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។

      ・ស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មិនត្រូវបើកឬខាំថ្នាំកាប់ស៊ុលនោះទេ ហើយត្រូវពិសាថ្នាំជាមួយទឹកអោយបានច្រើន។ ប្រសិនបើសារធាតុថ្នាំប៉ះពាល់ត្រូវរាងកាយ ត្រូវប្រញាប់លាងសម្អាតចេញ។

      ・អាចមានករណីដែលគួរពិសាថ្នាំនៅពោះទទេ ព្រោះការពិសាថ្នាំក្រោយបរិភោគអាហារអាចធ្វើអោយការស្រូបសារធាតុថ្នាំមិនបានល្អ សូមពិនិត្យព័ត៌មានបន្ថែមនិងពិសាថ្នាំទៅតាមវេជ្ជបញ្ជា។

      ・ក្រោយពិសាថ្នាំ អ្នកជំងឺអាចមានអាការៈក្អួតចង្អោរ។ ក្នុងករណីនេះ ទោះជាឃើញក្អួតចេញនូវថ្នាំកាប់ស៊ុលក៏ដោយ ក៏អ្នកជំងឺមិនត្រូវពិសាថ្នាំនេះម្ដងទៀតនៅថ្ងៃដដែលនោះដែរ។

      ・ករណីប្រើឱសថនេះរួមជាមួយនឹងការព្យាបាលដោយវិទ្យុសកម្ម ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្ងន់ធ្ងរដែលអាចកើតមាន។

    • សកម្មភាពឱសថ

      ឱសថនេះធ្វើប្រតិកម្មដោយភ្ជាប់ដៃមេទីលទៅនឹងម៉ូលេគុលDNA (DNA methylation)នៃកោសិកាមហារីក ដើម្បីបង្អាក់សកម្មភាពផលិតDNA ក៏ដូចជាទប់ស្កាត់ការកើនចំនួនរបស់កោសិកាមហារីកផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp