Telaprevir
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ក្នុងសេឡូគ្រូប1 ប្រភេទសែន I(1a) ឬ II(1b) (Celo group1 (Genotype I(1a) or II(1b)) ចំពោះអ្នកជំងឺដូចខាងក្រោម៖
+ អ្នកជំងឺដែលមានកម្រិតHCV RNAក្នុងឈាមខ្ពស់ និង មិនទាន់ទទួលការព្យាបាល
+ អ្នកជំងឺដែលបានទទួលការព្យាបាល រួមទាំងការព្យាបាលដោយឱសថអ៊ីនតាហ្វេរ៉ុន(Interferon) ប៉ុន្តែ មិនមានប្រសិទ្ធិភាពឬកើតមានរោគសញ្ញាម្ដងទៀត។
・ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ក្នុងសេឡូគ្រូប2 ប្រភេទសែន III(2a) ឬ IV(2b) (Celo group2 (Genotype III(2a) or IV(2b)) ចំពោះអ្នកជំងឺដែលបានទទួលការព្យាបាលដោយឱសថអ៊ីនតាហ្វេរ៉ុន(Interferon)តែម្យ៉ាង ឬ ការព្យាបាលដោយប្រើរួមជាមួយឱសថRibavirin ប៉ុន្តែ មិនមានប្រសិទ្ធិភាពឬកើតមានរោគសញ្ញាម្ដងទៀត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង750mg, 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ ប្រើឱសថនេះរយៈពេល12សប្ដាហ៍។ ត្រូវប្រើឱសថនេះរួមជាមួយឱសថPeginterferon alfa-2bនិងឱសថRibavirin។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលធ្លាប់កើតមានផលប៉ះពាល់ស្បែកធ្ងន់ធ្ងរដោយសារប្រើឱសថនេះ។
・អ្នកដែលមានជំងឺបេះដូងពិបាកគ្រប់គ្រង (ជំងឺស្ទះសរសៃឈាមក្នុងបេះដូង ជំងឺខ្សោយមុខងារបេះដូង ជំងឺចង្វាក់បេះដូងខុសប្រក្រតី ជាដើម)។
・អ្នកដែលមានជំងឺអេម៉ូក្លូប៊ីនខុសប្រក្រតី(Hemoglobinopathy) រួមមាន ជំងឺThalassemia ជំងឺSickle cell anemia ជាដើម។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:
1) ឱសថព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតីខាងក្រោម: Quinidine sulfate hydrate, Bepridil hydrochloride hydrate, Flecainide acetate, Propafenone hydrochloride, Amiodarone hydrochloride។
2) ឱសថប្រភេទErgot alkaloidsខាងក្រោម: Ergotamine tartrate, Dihydroergotamine mesilate, Ergometrine maleate, Methylergometrine maleate។
3) ឱសថប្រភេទទប់ស្កាត់អង់ស៊ីមHMG-CoA reductaseខាងក្រោម: Rosuvastatin, Simvastatin, Atorvastatin calcium hydrate។
4) ឱសថប្រភេទទប់ស្កាត់អង់ស៊ីមPDE5ខាងក្រោម: Vardenafil hydrochloride hydrate, Sildenafil citrate, Tadalafil។
5) ឱសថផ្សេងទៀត: Pimozide, Triazolam, Alfuzosin, Blonanserin, Colchicine (ករណីប្រើចំពោះអ្នកដែលមានបញ្ហាថ្លើមឬតម្រងនោម), Rifampicin។
-
ផលរំខាន
អាការៈខ្វះឈាម ក្ដៅខ្លួន គ្រាប់ឈាមសធ្លាក់ចុះ ប្លាកែតធ្លាក់ចុះ កម្រិតអាស៊ីតអ៊ុយរិចកើនឡើង អស់កម្លាំង បាត់បង់ចំណង់អាហារ ឈឺក្បាល ជ្រុះរោមឬសក់ គេងមិនលក់។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើប្រើឱសថនៅពេលពោះទទេ អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថមិនមានកម្រិតគ្រប់គ្រាន់សម្រាប់ការព្យាបាល ដូច្នេះ ចាំបាច់ត្រូវប្រើឱសថនេះនៅក្រោយបរិភោគអាហារ ជាពិសេស ក្រោយបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើន ការស្រូបសារធាតុឱសថនឹងកើនឡើង។ ត្រូវប្រុងប្រយ័ត្នចំពោះរោគសញ្ញានៅលើស្បែកដែលគួរទទួលការព្យាបាលនៅពេលចាំបាច់។
・ប្រើចំពោះអ្នកជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ដែលកើតមានអាការៈម្ដងហើយម្ដងទៀត និង ការប្រើឱសថអ៊ីនតាហ្វេរ៉ុន(Interferon)ឬឱសថRibavirinមិនមានប្រសិទ្ធិភាព។
-
សកម្មភាពឱសថ
ទប់ស្កាត់ការផលិតRNAរបស់វីរុសរលាកថ្លើមC។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp