Teceleukin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖

      ・ជំងឺមហារីកសរសៃឈាម (Angiosarcoma)

      ・ជំងឺមហារីកតម្រងនោម។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់ ប្រភេទកកស្ងួត:

      រួមមាន 35ម៉ឺនខ្នាត/ដប។ *JRU: ខ្នាតតាមស្តង់ដារនៃប្រទេសជប៉ុន។ ក្រោយរំលាយនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់ដែលភ្ជាប់មកជាមួយឱសថនេះ ត្រូវលាយនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5% បរិមាណ200~500mL រួចព្យួរសេរ៉ូមតាមសរសៃវ៉ែន។

      ・ជំងឺមហារីកសរសៃឈាម (Angiosarcoma):

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 70ម៉ឺនខ្នាត បែងចែកជា1~2ដងក្នុង1ថ្ងៃ ប្រើរៀងរាល់ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃ គឺ 140ម៉ឺនខ្នាត។

      ・ជំងឺមហារីកតម្រងនោម:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 70ម៉ឺនខ្នាត បែងចែកជា1~2ដងក្នុង1ថ្ងៃ ប្រើរៀងរាល់ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃ គឺ 210ម៉ឺនខ្នាត។ ការបង្កើនកម្រិតប្រើប្រាស់ អាចប៉ះពាល់ដល់មុខងារថ្លើម ឬ ធ្វើអោយហើមខ្លួន ដូច្នេះ ត្រូវប្រុងប្រយ័ត្នជានិច្ច។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថលក្ខណៈជីវៈ(Biological products) ដូចជា វ៉ាក់សាំង ជាដើម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp