Taurine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- កែលម្អមុខងារថ្លើមនៅក្នុងអ្នកដែលមានរោគសញ្ញានៃBilirubinកើនឡើងខ្ពស់ក្នុងឈាម (លើកលែងករណីជំងឺខាន់លឿងលក្ខណៈស្ទះ)
- ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)
- បង្ការការកើតឡើងនៃរោគសញ្ញាស្រដៀងនឹងជំងឺស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាល (Stroke) នៅក្នុងបណ្ដុំរោគសញ្ញាMELAS (រួមមាន រោគសញ្ញាMitochondrial encephalomyopathy រោគសញ្ញាអាស៊ីតឡាក់តិចកើនឡើងខ្ពស់ក្នុងឈាម(Lactic acidosis) និង រោគសញ្ញាស្រដៀងនឹងជំងឺស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាល)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីរោគសញ្ញានៃBilirubinកើនឡើងខ្ពស់ក្នុងឈាម (លើកលែងករណីជំងឺខាន់លឿងលក្ខណៈស្ទះ)
និង ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure):
មនុស្សពេញវ័យ:លេប1ដង1g 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ ចំពោះជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure) គេប្រើឱសថនេះនៅពេលការប្រើឱសថបង្កើនកម្លាំងបេះដូងនិងបញ្ចុះទឹកនោមមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ ដោយត្រូវប្រើរួមជាមួយឱសថទាំងនេះ។
・ករណីបង្ការការកើតឡើងនៃរោគសញ្ញាស្រដៀងនឹងជំងឺស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាល (Stroke) នៅក្នុងបណ្ដុំរោគសញ្ញាMELAS (រួមមាន រោគសញ្ញាMitochondrial encephalomyopathy រោគសញ្ញាអាស៊ីតឡាក់តិចកើនឡើងខ្ពស់ក្នុងឈាម(Lactic acidosis) និង រោគសញ្ញាស្រដៀងនឹងជំងឺស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាល):
កំណត់កម្រិតប្រើប្រាស់ទៅតាមទម្ងន់របស់អ្នកជំងឺ ដូចខាងក្រោម៖
+ ទម្ងន់ក្រោម15kg:លេប1ដង1g 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។
+ ទម្ងន់15kg~ក្រោម25kg:លេប1ដង2g 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។
+ ទម្ងន់25kg~ក្រោម40kg:លេប1ដង3g 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។
+ ទម្ងន់40kgឡើងទៅ:លេប1ដង4g 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត រាករូសឬទល់លាមក មិនស្រួលក្នុងពោះ បាត់បង់ចំណង់អាហារ ឡើងកន្ទួលក្រហម ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・អាចប្រើនៅក្នុងការបំបាត់អាការៈរមួលក្រពើនៅកំភួនជើងដែលបណ្ដាលមកពីការប្រើឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម(Calcium channel blocker)។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- សកម្មភាពចំពោះថ្លើម: ឱសថនេះចូលរួមនៅក្នុងការកកើតសមាសធាតុនៃអាស៊ីតទឹកប្រមាត់ ដើម្បីជម្រុញការបញ្ចេញទឹកប្រមាត់។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពការពារកោសិកាថ្លើម បណ្ដុះកោសិកាថ្លើមថ្មីៗ បង្កើតម៉ូលេគុលATPនៅក្នុងថ្លើម ជាដើមផងដែរ ដែលទាំងនេះនឹងធ្វើអោយមុខងារថ្លើមមានលក្ខណៈល្អប្រសើរឡើងវិញ។
- សកម្មភាពចំពោះបេះដូង:ឱសថនេះសម្រួលការប្រែប្រួលនៃអ៊ីយ៉ុងកាល់ស្យូម(Ca2+)នៅក្នុងកោសិកាសាច់ដុំនៃបេះដូង ក៏ដូចជាសម្រួលដល់ការកន្ត្រាក់នៃបេះដូង។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពការពារកោសិកាសាច់ដុំនៃបេះដូងនិងសម្រួលប្រតិកម្មផ្សេងៗនៅក្នុងបេះដូងជាដើមផងដែរ ដែលទាំងនេះនឹងធ្វើអោយមុខងារបេះដូងមានលក្ខណៈល្អប្រសើរឡើងវិញ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp