Tandospirone citrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អារម្មណ៍បាក់ទឹកចិត្ត និង ភ័យខ្លាច ដែលកើតមាននៅក្នុងជំងឺណឺរ៉ូស៊ីស(Neurosis)
- រោគសញ្ញាផ្នែកស្មារតីដូចជាអារម្មណ៍មិនស្ងប់ ស្លន់ស្លោ បាក់ទឹកចិត្ត បញ្ហាដំណេក និង រោគសញ្ញាផ្នែករាងកាយដូចជាជំងឺដំបៅក្រពះឬដំបៅគល់ពោះវៀនតូច ជំងឺលើសសម្ពាធឈាម ជំងឺអតុល្យភាពប្រព័ន្ធសរសៃប្រសាទអូតូណូមិច(Dysautonomia)ជាដើម ដែលកើតមាននៅក្នុងជំងឺផ្លូវចិត្តប៉ះពាល់ដល់សុខភាពរាងកាយ(Psychosomatic disease)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ30mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 60mg។
-
ផលរំខាន
ប៉ះពាល់មុខងារថ្លើម ងងុយគេង វិលមុខ បណ្ដុំរោគសញ្ញាសេរ៉ូតូនីនដែលរួមមានរោគសញ្ញាទាក់ទងនឹងសាច់ដុំ បែកញើស ញ័រដៃជើងជាដើម ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើប្រើក្នុងកម្រិត1ថ្ងៃ 60mgហើយ នៅមិនមានប្រសិទ្ធិភាព មិនត្រូវបន្តប្រើប្រាស់ឱសថនេះរ៉ាំរ៉ៃនោះទេ។ ត្រូវប្រុងប្រយ័ត្ននៅពេលផ្លាស់ប្ដូរពីការប្រើឱសថនេះទៅប្រើឱសថប្រភេទបិនហ្ស៉ូដ្យាហ្សេភីន (Benzodiazepine anxiolytics) ព្រោះអាចកើតមានរោគសញ្ញាជាផលរំខានផ្សេងៗ។
・ជាប្រភេទឱសថដែលសកម្មភាពឱសថមានរយៈពេលខ្លីខ្លាំង។
-
សកម្មភាពឱសថ
មានសកម្មភាពភ្ញោចគ្រឿងទទួលសេរ៉ូតូនីន(5-HT1A)នៅក្នុងខួរក្បាល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp