Sodium chloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីប្រើជាថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំពេញតម្រូវការសារធាតុអំបិលនៅពេលបាត់បង់សារធាតុនេះច្រើនពីក្នុងរាងកាយ។

      ករណីប្រើជាថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការលាយជាមួយថ្នាំចាក់ ឬ បំពេញកង្វះខាតនៃអ៊ីយ៉ុងសូដ្យូមនិងក្លរនៅក្នុងរាងកាយ។ល។

      ករណីប្រើលើស្បែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការលាងសម្អាតស្បែក មុខរបួស ឬ ភ្នាសផ្សេងៗ។

      ករណីប្រើសម្រាប់ខ្ពុរមាត់ ឬ បាញ់ក្នុងច្រមុះ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការលាងសម្អាតភ្នាសនៃទងសួតនិងជម្រុញការបញ្ចេញស្លេស្ម។

      ករណីប្រើនៅលើឧបករណ៍វេជ្ជសាស្ត្រ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការលាងសម្អាតឧបករណ៍វេជ្ជសាស្ត្រ។

    • កម្រិតប្រើប្រាស់

      ករណីប្រើជាថ្នាំលេប:

      មនុស្សពេញវ័យ:ពិសារ1ដង1~2g ដោយអាចលាយជាមួយទឹកក៏បាន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីប្រើជាថ្នាំចាក់ (10%):

      ប្រើដោយបន្ថែមទៅក្នុងសេរ៉ូមសម្រាប់បំពេញសារធាតុអេឡិចត្រូឡាយ ទៅតាមកម្រិតជាតិទឹកនិងកម្រិតនៃកង្វះសារធាតុអេឡិចត្រូឡាយរបស់អ្នកជំងឺ។

      ករណីប្រើលើស្បែក:

      ប្រើជាសូលុយស្យុងដែលមានកំហាប់អ៊ីសូតូនិច។

      ករណីប្រើសម្រាប់ខ្ពុរមាត់ ឬ បាញ់ក្នុងច្រមុះ:

      ប្រើជាសូលុយស្យុងដែលមានកំហាប់អ៊ីសូតូនិច។

      ករណីប្រើនៅលើឧបករណ៍វេជ្ជសាស្ត្រ:

      ប្រើជាសេរ៉ូមប្រៃ (Saline)។

    • ផលរំខាន

      ករណីប្រើជាថ្នាំលេប និង ថ្នាំចាក់:

      ផលរំខានពីការប្រើប្រាស់ក្នុងកម្រិតខ្ពស់ រួមមាន ក្អួតចង្អោរ លើសកម្រិតសូដ្យូមក្នុងឈាម(ដកដង្ហើមខុសប្រក្រតី ញ័រដៃជើង) ពិបាកដកដង្ហើម(បេះដូងចុះខ្សោយ) ហើម។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីប្រើជាថ្នាំលេប និង ថ្នាំចាក់:

      ・ឱសថនេះអាចបង្កើនបន្ទុកទៅលើអ្នកដែលមានបញ្ហាបេះដូងឬបញ្ហាតម្រងនោម ដូច្នេះ គួរប្រើប្រាស់ដោយប្រុងប្រយ័ត្នចំពោះអ្នកជំងឺទាំងនេះ។

    • សកម្មភាពឱសថ

      ឱសថនេះជាសារធាតុសូដ្យូមក្លរ៉ាយ(NaCl)ដែលនឹងបំបែកទៅជាអ៊ីយ៉ុងសូដ្យូមនិងអ៊ីយ៉ុងក្លរនៅក្នុងរាងកាយ។

      សូដ្យូមក្លរ៉ាយស្ថិតនៅក្នុងបរិមាណ90%នៃសារធាតុអសរីរាង្គទាំងអស់ដែលមាននៅក្នុងឈាម។ វាមានតួនាទីរក្សាតុល្យភាពនៃអង្គធាតុរាវក្រៅកោសិកានិងនៅក្នុងឈាម ព្រមទាំងមានតួនាទីជាច្រើននៅក្នុងការថែរក្សាតុល្យភាពរាងកាយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp