Riociguat

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺលើសសម្ពាធឈាមនៅសួតដោយសារការស្ទះកំណកឈាមរ៉ាំរ៉ៃ ដែលមិនអាចអនុវត្តការព្យាបាលដោយវះកាត់បាន ឬ លក្ខណៈនៅសេសសល់ឬរើឡើងវិញក្រោយពេលអនុវត្តការវះកាត់។

      - ជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・នៅដំណាក់កាលសម្រួលកម្រិតប្រើប្រាស់:

      ជាទូទៅ មនុស្សពេញវ័យ ចាប់ផ្ដើមលេបពីកម្រិត1ដង1.0mg 1ថ្ងៃ3ដង។ បន្តលេបក្នុងកម្រិតនេះរយៈពេល2សប្ដាហ៍ ប្រសិនបើសម្ពាធឈាមពេលកន្ត្រាក់(Systolic blood pressure)មានកម្រិត95mmHgឡើងទៅហើយមិនមានរោគសញ្ញាសម្ពាធឈាមចុះទាបហួសហេតុទេនោះ អាចបង្កើនកម្រិតប្រើប្រាស់ម្ដង 0.5mg/ដង ដោយទុកគម្លាតរយៈពេល2សប្ដាហ៍រវាងការបង្កើនកម្រិតម្ដងៗ ប៉ុន្តែ កម្រិតប្រើជាអតិបរមាគឺ 1ដង2.5mg 1ថ្ងៃ3ដង។ ប្រសិនបើសម្ពាធឈាមពេលកន្ត្រាក់(Systolic blood pressure)មានកម្រិតក្រោម95mmHgប៉ុន្តែមិនមានរោគសញ្ញាសម្ពាធឈាមចុះទាបហួសហេតុទេនោះ អាចរក្សាការប្រើក្នុងកម្រិតដដែល ប៉ុន្តែ ប្រសិនបើមានរោគសញ្ញាសម្ពាធឈាមចុះទាបហួសហេតុ ត្រូវបន្ថយកម្រិតប្រើប្រាស់ម្ដង 0.5mg/ដង។

      ・នៅដំណាក់កាលរក្សាកម្រិតប្រើប្រាស់:

      បន្តការប្រើប្រាស់ក្នុងកម្រិតដែលបានកំណត់នៅក្នុងដំណាក់កាលសម្រួលកម្រិតប្រើប្រាស់ ដោយកម្រិតប្រើជាអតិបរមាគឺ 1ដង2.5mg 1ថ្ងៃ3ដង។ ប្រសិនបើអ្នកជំងឺអាចទ្រាំទ្រនឹងការប្រើក្នុងកម្រិតខាងលើ ដូចជា កើតមានរោគសញ្ញាសម្ពាធឈាមចុះទាបហួសហេតុ ត្រូវបន្ថយកម្រិតប្រើប្រាស់ម្ដង 0.5mg/ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលមានបញ្ហាមុខងារថ្លើមកម្រិតធ្ងន់ធ្ងរ (ការបែងចែកកម្រិតតាមChild-Pugh ត្រូវនឹងកម្រិតC)។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ (កម្រិតCreatinine clearanceក្រោម15mL/min) ឬ អ្នកដែលកំពុងទទួលការលាងឈាម។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទNitrovasodilator ឬ ឱសថដែលផ្ដល់ជាNO (Nitroglycerin, Amyl nitrite, Isosorbide dinitrate, Nicorandil ជាដើម)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទទប់ស្កាត់អង់ស៊ីមPDE5 (ឱសថSildenafil citrate ឱសថVardenafil hydrochloride hydrate ឱសថTadalafil)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រឆាំងមេរោគផ្សិតប្រភេទអាហ្សូល(Itraconazole, Voriconazole) ឱសថទប់ស្កាត់អង់ស៊ីមHIVប្រូតេអាស(Ritonavir, Lopinavir/Ritonavir, Indinavir, Atazanavir, Saquinavir, Ombitasvir/Paritaprevir/Ritonavir)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp