Prednisolone acetate

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរលាកនៅផ្នែកខាងក្រៅនិងខាងមុខនៃភ្នែក (ជំងឺរលាកត្របកភ្នែក ជំងឺរលាកផ្នែកសនៃភ្នែក(Conjunctivitis) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis) ជំងឺScleritis ជំងឺEpiscleritis ជំងឺUveitisនៅផ្នែកខាងមុខនៃភ្នែក អាការៈរលាកនៅក្រោយពេលវះកាត់)។

    • កម្រិតប្រើប្រាស់

      ថ្នាំក្រមួនលាបក្នុងភ្នែក (0.25%):

      ជាទូទៅ ប្រើ1ថ្ងៃច្រើនដង លាបក្នុងភ្នែកក្នុងបរិមាណសមស្រប។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ករណីថ្នាំបន្តក់ភ្នែក (0.11%):

      ជាទូទៅ ប្រើ1ថ្ងៃច្រើនដង 1ដង1~2តំណក់ បន្តក់ក្នុងភ្នែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺអោយបានដិតដល់ ៖

      1. អ្នកដែលមានជំងឺរបកស្រទាប់កោសិកានៃកញ្ចក់ភ្នែក(Ectocornea desquamation) ឬ ជំងឺដំបៅនៅកញ្ចក់ភ្នែក(Cornea ulcer)។

      2. អ្នកដែលមានជំងឺភ្នែកបង្កឡើងដោយវីរុស មេរោគផ្សិតឬជំងឺរបេង ឬ ជំងឺភ្នែកមានខ្ទុះ។

    • ផលរំខាន

      ផលរំខានរួមមាន ក្រហាយក្នុងភ្នែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ចង់ក្អួត ឈឺភ្នែក មើលមិនសូវច្បាស់ ឈឺក្បាល(ជំងឺក្លូកូម(Glaucoma))

      - ចាំងភ្នែក ចេញទឹកភ្នែក អារម្មណ៍ទើសក្នុងភ្នែក (ជំងឺឆ្លងបាក់តេរីឬផ្សិតនៅក្នុងភ្នែក ជំងឺប្រហោងកញ្ចក់ភ្នែក ជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរចៀសវាងប្រើឱសថនេះញឹកញាប់ ឬ ក្នុងរយៈពេលវែង។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅពេលប្រើប្រាស់ឱសថនេះ គួរចៀសវាងកុំអោយប៉ះនឹងរោមភ្នែក ព្រោះអាចនាំអោយឆ្លងមេរោគផ្សេងៗ។ ម្យ៉ាងទៀត គួរប្រើស្បៃឬក្រដាសស្អាតជូតសម្អាតមាត់ដបថ្នាំអោយស្អាតមុននឹងបិទគម្រប។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាក អាការៈប្រតិកម្ម។ល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp