Pralmorelin hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការវិនិច្ឆ័យទៅលើជំងឹកង្វះការបញ្ចេញអរម៉ូនលូតលាស់(Growth hormone deficiency)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      - អាយុពី4ឆ្នាំ~ក្រោម18ឆ្នាំ: ប្រើក្នុងកម្រិត 2μg /kg (ទម្ងន់រាងកាយ) (ករណីទម្ងន់លើសពី50kg ត្រូវប្រើក្នុងកម្រិត100μg) លាយនៅក្នុងសូលុយស្យុងអំបិល(Saline)បរិមាណ10mL រួចចាក់ទៅក្នុងសរសៃវ៉ែនដោយយឺតៗ នៅពេលពោះទទេ។

      - អាយុពី18ឆ្នាំឡើងទៅ: ប្រើក្នុងកម្រិត 100μg លាយនៅក្នុងសូលុយស្យុងអំបិល(Saline)បរិមាណ10mL រួចចាក់ទៅក្នុងសរសៃវ៉ែនដោយយឺតៗនៅពេលពោះទទេ។

      គេធ្វើការវាយតម្លៃដោយផ្អែកទៅលើលទ្ធផលនៃកម្រិតACTHក្នុងឈាមនិងកម្រិតCortisolក្នុងឈាម។

      កម្រិតអរម៉ូនលូតលាស់(Growth hormone)ក្នុងឈាម អាចប្រែប្រួលទៅតាមវិធីវាស់ និងទីកន្លែងអនុវត្តនីមួយៗ។ ជាទូទៅ ចំពោះមនុស្សធម្មតា ក្រោយបញ្ចូលឱសថនេះ15~60នាទី កម្រិតអរម៉ូនលូតលាស់ក្នុងឈាមនឹងកើនឡើងដល់អតិបរមា។ ចំពោះអ្នកជំងឺកង្វះការបញ្ចេញអរម៉ូនលូតលាស់កម្រិតធ្ងន់ធ្ងរ ក្រោយបញ្ចូលឱសថនេះ កម្រិតអតិបរមានៃអរម៉ូនលូតលាស់ក្នុងឈាមគឺ15ng/mLចុះ។ ប៉ុន្តែ ទោះជាការពិនិត្យដោយប្រើឱសថនេះមានកម្រិតលើសពី15ng/mLក៏ដោយ ប្រសិនបើសង្កេតឃើញមានរោគសញ្ញាផ្សេងទៀតនៃជំងឺកង្វះការបញ្ចេញអរម៉ូនលូតលាស់កម្រិតធ្ងន់ធ្ងរ ត្រូវអនុវត្តការពិនិត្យតាមវិធីផ្សេងទៀត។ ត្រូវបូមឈាម នៅមុនពេលបញ្ចូលឱសថ នៅក្រោយពេលបញ្ចូលឱសថ15នាទី 30នាទី 45នាទី និង 60នាទី ដើម្បីវាស់កម្រិតអរម៉ូនលូតលាស់នៅខណៈពេលនីមួយៗ។

    • ហាមប្រើ

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp