Opium alkaloids hydrochloride + Atropine sulfate hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំបាត់អាការៈឈឺចាប់ រំងាប់អារម្មណ៍ និង បន្ថយការកន្ត្រាក់សាច់ដុំ នៅពេលកំពុងកើតមានអាការៈឈឺចាប់ខ្លាំង
- បំបាត់អាការៈក្អកខ្លាំង
- បំបាត់អាការៈរាករូសខ្លាំង
- ទប់ស្កាត់ចលនាពោះវៀននៅក្រោយពេលវះកាត់ជាដើម។
- ប្រើនៅមុនពេលអនុវត្តការសណ្ដំ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ក្នុងឱសថនេះ 1mL រួមមាន សារធាតុOpium alkaloids hydrochloride 20mg និង សារធាតុAtropine sulfate hydrate 0.3mg។
មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ដង 0.5mL (ត្រូវនឹងOpium alkaloids hydrochloride 10mg) ដោយចាក់ក្រោមស្បែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានរោគសញ្ញាចុះខ្សោយដំណកដង្ហើមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងកើតមានអាការៈហឺតរើឡើង។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានរោគសញ្ញាចុះខ្សោយមុខងារបេះដូងបន្តពីការកើតមានជំងឺសួតលក្ខណៈរ៉ាំរ៉ៃ។
・អ្នកដែលស្ថិតក្នុងអាការៈសាច់ដុំកន្ត្រាក់ (រួមមាន Status epilepticus, Tetanus, Strychnine poisoning)។
・អ្នកដែលកំពុងមានអាការៈពុលស្រាលក្ខណៈស្រួចស្រាវ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុOpium alkaloids ឬ សារធាតុAtropine។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។
・អ្នកដែលមានបញ្ហាក្នុងការបញ្ចេញទឹកនោមដោយសារជំងឺរីកក្រពេញប្រូស្តាត ឬ មានរោគសញ្ញាបង្ហួរនោមរួមតួចចង្អៀត ឬ ស្ថិតនៅក្រោយពេលវះកាត់ទាក់ទងនឹងផ្លូវនោម។
・អ្នកដែលមានការរួមតូចចង្អៀតនៅផ្នែកចុងក្រពះ(Pylorus) ឬ ជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក(Paralytic ileus) ឬ អ្នកទើបបានទទួលការវះកាត់ក្រពះពោះវៀនពេលថ្មីៗ។
・អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈហូរឈាម។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលកំពុងមានអាការៈរាករូសបង្កឡើងដោយសារបាក់តេរី។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp