Neostigmine methylsulfate + Atropine sulfate hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការប្រឆាំងនឹងសកម្មភាពនៃឱសថទប់ស្កាត់ការកន្ត្រាក់នៃសាច់ដុំប្រភេទNon-depolarizing (Non-depolarizing muscle relaxant)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      នៅក្នុងឱសថនេះ3mL រួមមាន សារធាតុNeostigmine methylsulfate 1.0mg និង សារធាតុAtropine sulfate hydrate 0.5mg។

      មនុស្សពេញវ័យ:ប្រើ1ដង 1.5~6mL (ត្រូវនឹងNeostigmine methylsulfate 0.5~2mg និង Atropine sulfate hydrate 0.25~1.0mg) ដោយចាក់តាមសរសៃវ៉ែនយឺតៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ ប្រសិនបើមិនមែជាករណីចាំបាច់ពិសេសណាមួយទេ មិនត្រូវប្រើឱសថនេះលើសពី 15mL (ត្រូវនឹងNeostigmine methylsulfate 5mg និង Atropine sulfate hydrate 2.5mg)នោះទេ។

    • ហាមប្រើ

      ・អ្នកដែលមានរោគសញ្ញាស្ទះនៅតាមក្រពះពោះវៀនឬផ្លូវនោម។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានរោគសញ្ញានៃការភ្ញោចសរសៃប្រសាទVagus nerve។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថបន្ធូរការកន្ត្រាក់សាច់ដុំប្រភេទDepolarizing (ឱសថSuxamethonium chloride hydrateជាដើម)។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ (Angle-closure glaucoma)។

      ・អ្នកដែលមានបញ្ហាបញ្ចេញទឹកនោមដោយសារជំងឺក្រពេញប្រូស្តាតរីកធំ។

      ・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក (Paralytic ileus)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp