Multivitamins

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំពេញតម្រូវការវីតាមីននៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា មានជំងឺដែលធ្វើអោយរាងកាយអស់ថាមពលច្រើន ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន។ល។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・ស្ត្រីមានផ្ទៃពោះក្រោម3ខែ ឬ ស្ត្រីដែលមានបំណងមានផ្ទៃពោះ ក្នុងកម្រិតលើសពី5000IU/ថ្ងៃ (លើកលែងករណីស្ត្រីមានជំងឺខ្វះវីតាមីនA)។

    • ផលរំខាន

      ផលរំខានរួមមាន លើសវីតាមីនA(ឈឺក្បាល បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ជ្រុះសក់ រមាស់ស្បែក ជាដើម) លើសវីតាមីនD(ស្ងួតក បាត់បង់ចំណង់អាហារ ទល់លាមក នោមច្រើន ជាដើម) ឡើងកន្ទួលក្រហម រមាស់ស្បែក ។ល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះក្នុងកម្រិតខ្ពស់នោះទេ។ ជាពិសេស ស្ត្រីមានផ្ទៃពោះក្រោម3ខែ ឬ ស្ត្រីដែលមានបំណងមានផ្ទៃពោះ (លើកលែងករណីស្ត្រីមានជំងឺខ្វះវីតាមីនA) មិនត្រូវប្រើប្រាស់ឱសថនេះក្នុងកម្រិតលើសពី5000IU/ថ្ងៃនោះទេ ព្រោះអាចប៉ះពាល់ដល់ទារក។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ទឹកនោមអាចបែ្រទៅជាពណ៌លឿង។ ពណ៌នេះបណ្ដាលមកពីសារធាតុវីតាមីនបេ2(Vitamin 2)ដែលបញ្ចេញចោលក្រោយប្រើប្រាស់នៅក្នុងរាងកាយរួចរាល់ ដូច្នេះ មិនមែនជាបញ្ហាត្រូវបារម្ភនោះទេ ប៉ុន្តែ វាអាចមានឥទ្ធិពលទៅលើការពិនិត្យវេជ្ជសាស្ត្រមួយចំនួន ធ្វើអោយលទ្ធផលនៃការពិនិត្យមិនមានភាពសុក្រឹត។

    • សកម្មភាពឱសថ

      ឱសថនេះរួមមានវីតាមីនជាច្រើនប្រភេទដែលមានតួនាទីផ្សេងៗគ្នាដើម្បីធ្វើអោយដំណើរការនៃប្រតិកម្មនៅក្នុងរាងកាយមានលក្ខណៈប្រក្រតីនិងមានតុល្យភាពល្អ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp