Metoprolol tartrate
ផលិតផល:
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ - ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម) - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris) - ជំងឺចង្វាក់បេះដូងកើនឡើងខុសប្រក្រតី(Tachyarrhythmia)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: <ប្រភេទដែលមានរយៈពេលសកម្មភាពធម្មតា> ・ករណីជំងឺលើសសម្ពាធឈាមគ្មានជំងឺផ្សេងជាដើមហេតុ(កម្រិតស្រាល~មធ្យម): មនុស្សពេញវ័យ:លេប1ថ្ងៃ60~120mg បែងចែកជា3ដងក្នុង1ថ្ងៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ240mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・ករណីជំងឺត្បៀតសរសៃឈាមបេះដូង (Angina pectoris) និង ជំងឺចង្វាក់បេះដូងកើនឡើងខុសប្រក្រតី(Tachyarrhythmia): មនុស្សពេញវ័យ:លេប1ថ្ងៃ60~120mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ <ប្រភេទដែលមានរយៈពេលសកម្មភាពវែង (L ឬ SR)> ・ជំងឺលើសសម្ពាធឈាមគ្មានជំងឺផ្សេងជាដើមហេតុ(កម្រិតស្រាល~មធ្យម): មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង120mg ក្រោយអាហារពេលព្រឹក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទBeta blockers។ ・អ្នកដែលកំពុងមានរោគសញ្ញានៃជីពចរចុះខ្សោយធ្ងន់ធ្ងរឬមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង។ ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ដោយសារជំងឺទឹកនោមផ្អែម ឬ រោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាមដោយសារមេតាបូលីស(Metabolic acidosis)។ ・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។ ・អ្នកដែលមានជំងឺខ្សោយមុខងារថតខាងស្ដាំនៃបេះដូងដោយសារជំងឺលើសសម្ពាធឈាមក្នុងអាកទែរសួត។ ・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។ ・អ្នកដែលមានជំងឺសម្ពាធឈាមទាប (លើកលែងករណីឱសថប្រភេទរយៈពេលសកម្មភាពវែង)។ ・អ្នកដែលមានបញ្ហាទាក់ទងនឹងចរន្តឈាមធ្ងន់ធ្ងរ (អាការៈរលួយដោយសារការស្លាប់កោសិកា ជាដើម)។ ・អ្នកជំងឺមហារីកPheochromocytomaដែលមិនទាន់ទទួលការព្យាបាល។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ 
- 
                    ផលរំខានផលរំខានរួមមាន ជីពចរដើរយឺត វិលមុខ ក្អួតចង្អោរ ឈឺក្បាល អស់កម្លាំង ឡើងកន្ទួលក្រហម កន្ទាលត្រអាក រមាស់ស្បែក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ហើម ស្រវាំងភ្នែក មិនសូវមានទឹកភ្នែក រលាកភ្នែក។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - វិលមុខ ងងឹតមុខ បាត់បង់ស្មារតី (អាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)) - អស់កម្លាំង ពិបាកដកដង្ហើម ហើមពេញខ្លួន (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)) - ជីពចរដើរយឺត ចង្វាក់បេះដូងខុសប្រក្រតី បាត់បង់ស្មារតី (ជំងឺទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង)។ - ដង្ហក់ ពិបាកដកដង្ហើម សម្លេងដង្ហើមខុសប្រក្រតី (រោគសញ្ញាហឺត) - ភ្នែកនិងស្បែកប្រែពណ៌លឿង បាត់បង់ចំណង់អាហារ អស់កម្លាំង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ(The sympathetic nervous system) (ឱសថReserpine, ឱសថប្រភេទBeta-blockersរួមទាំងថ្នាំបន្តក់ភ្នែក ជាដើម) - អាចបង្កើនសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ ធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។ ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចបង្កើនសកម្មភាពបញ្ចុះជាតិស្ករក្នុងឈាម។ ・ឱសថប្រភេទCalcium antagonists (Verapamil, Diltiazem, Nifedipine ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។ ・ឱសថClonidine - អាចកើតមានអាការៈដូចជាសម្ពាធឈាមកើនឡើង ឈឹក្បាលបន្ទាប់ពីឈប់ប្រើឱសថClonidine។ ・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង(Disopyramide, Procainamide, Ajmaline, Amiodarone, Quinidine, Propafenone, ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។ ・ឱសថMirabegron - អាចធ្វើអោយសកម្មភាពនៃMetoprololកើនឡើង។ ・ថ្នាំស្ពឹក(Sevoflurane ជាដើម) - អាចបង្កើនសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ។ ・ឱសថDigoxin, ឱសថDigitoxin - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។ ・ឱសថបញ្ចុះកម្ដៅនិងបំបាត់ការឈឺចាប់ប្រភេទNSAIDs(Indometacin ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះ។ ・ឱសថដែលមានសកម្មភាពបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះខ្លាំង។ ・ឱសថCimetidine, ឱសថប្រភេទSSRI(Paroxetineជាដើម), ឱសថប្រឆាំងហ៊ីស្តាមីន(Diphenhydramine ជាដើម), ឱសថHydralazine,ឱសថLidocaine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃMetoprololកើនឡើង បង្កជាផលរំខានផ្សេងៗ។ ・ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមក៍ដូចជាប្រសិទ្ធិភាពនៃMetoprololថយចុះ។ ・ឱសថFingolimod - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួលបេតា1(Beta 1 receptor)ដើម្បីទប់ស្កាត់ការភ្ញោចពីសារធាតុCatecholamineនៅក្នុងបេះដូងធ្វើអោយបរិមាណឈាមនិងចំនួនដងនៃការច្របាច់បេះដូងថយចុះ និងកាត់បន្ថយការសំយោគសារធាតុរេនីន(Renin)ដែលជាសារធាតុមានសកម្មភាពបង្កើនសម្ពាធឈាមក្នុងរាងកាយ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
