Metixene hydrochloride
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលបណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:លេប 1ថ្ងៃ15mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើសូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។ 
- 
                    ផលរំខានល្បឿននៃការកន្ត្រាក់បេះដូងកើនឡើង ស្ងួតក ទល់លាមក ពិបាកនោម ព្រិលភ្នែក ងងុយគេង ពិបាកផ្ដោតអារម្មណ៍ ។ល។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ភាគច្រើនគេប្រើឱសថនេះចំពោះអ្នកជំងឺដែលរោគសញ្ញាមានលក្ខណៈស្រាល ដោយឱសថនេះមានប្រសិទ្ធិភាពចំពោះអាការៈញ័ររាងកាយ។ ・ទោះជាកើតមានអាការៈស្ងួតក ក៏មិនចាំបាច់បញ្ឈប់ការប្រើប្រាស់ឱសថនេះដែរ ប៉ុន្តែ មិនត្រូវប្រើឱសថនេះចំពោះអ្នកដែលមានជំងឺក្លូកូម(Glaucoma) ឬ ជំងឺរីកក្រពេញប្រូស្តាត ឬ ជំងឺស្ទះពោះវៀននោះទេ។ 
- 
                    សកម្មភាពឱសថកាត់បន្ថយសកម្មភាពនៃសារធាតុអាសេទីលកូលីន(Acetylcholine) ដើម្បីរក្សាតុល្យភាពនៃសកម្មភាពរវាងសារធាតុនេះនិងសារធាតុដូប៉ាមីន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
