Meticrane
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងទៀតជាដើមហេតុ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:លេប1ដង150mg, 1ថ្ងៃ1~2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលកំពុងមានអាការៈមិនបញ្ចេញទឹកនោម (Anuria)។ ・អ្នកដែលមានមុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ។ ・អ្នកដែលមានកម្រិតសូដ្យូម(Na)និងប៉ូតាស្យូម(K)នៅក្នុងរាងកាយកំពុងធ្លាក់ចុះ។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទសាយអាហ្ស៉ាយ(Thiazide diuretics) ឬ ឱសថដែលស្រដៀងនោះ(ឱសថChlorthalidone ជាដើម)។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថ Terfenadine។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថ Desmopressin acetate hydrate។ 
- 
                    ផលរំខានកម្រិតប៉ូតាស្យូម(K)ក្នុងឈាមចុះទាប កម្រិតកាល់ស្យូម(Ca)ក្នុងឈាមឡើងខ្ពស់ កម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមកើនឡើង មេតាបូលីសស្ករប្រែប្រួល ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ កម្រិតBUNកើនឡើង គ្រាប់ឈាមសធ្លាក់ចុះ បញ្ហាមុខងារភេទ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・មានប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមដោយយឺតៗនិងមានលំនឹង ហើយនៅតែបន្តមានប្រសិទ្ធិភាពទោះជាប្រើប្រាស់រយៈពេលវែងក៏ដោយ។ ប្រសិទ្ធិភាពនឹងកើនឡើងនៅពេលប្រើរួមជាមួយឱសថផ្សេងទៀត។ ឱសថនេះអាចប្រើ1ថ្ងៃ1ទៅ2ដង។ នៅពេលចាប់ផ្ដើមប្រើប្រាស់ដំបូង វាអាចនឹងបង្ហាញប្រសិទ្ធិភាពខ្លាំង។ ・ក្នុងករណីប្រើរួមជាមួយឱសថប្រភេទឌីជីតាលីស(Digitalis) ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលធ្វើអោយកម្រិតប៉ូតាស្យូម(K)ក្នុងឈាមចុះទាប ព្រោះនៅក្នុងស្ថានភាពនេះ អ្នកជំងឺងាយកើតមានអាការៈពុលឱសថឌីជីតាលីស។ ម្យ៉ាងទៀត ផលរំខានដែលធ្វើអោយកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមកើនឡើងនៃឱសថនេះ អាចបង្កអោយមានអាការៈឈឺសន្លាក់ដោយសារអាស៊ីតអ៊ុយរិច(Gout attack)។ ・ហាមប្រើឱសថនេះចំពោះអ្នកដែលមានជំងឺខ្សោយតម្រងនោម។ 
- 
                    សកម្មភាពឱសថមានសកម្មភាពនៅផ្នែកឆ្ងាយនៃបំពង់ផលិតទឹកនោម(Distal tubule) ដោយទប់ស្កាត់ការស្រូបចូលវិញនៃសារធាតុសូដ្យូម(Na) និង ក្លរ(Cl)។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
