Methyltestosterone
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម: - ជំងឺខ្សោយមុខងារក្រពេញភេទបុរស (ជំងឺEunuchoidism) - ជំងឺគ្មានកូនបុរសដោយសារបញ្ហាមុខងារផលិតមេជីវិតឈ្មោល - ជំងឺមហារីកសុដន់ ដែលមិនអាចព្យាបាលដោយការវះកាត់បាន - កាត់បន្ថយអាការៈឈឺចាប់ នៅក្នុងជំងឹមហារីកសរីរាង្គបន្តពូជស្ត្រីដំណាក់កាលចុងក្រោយ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីជំងឺខ្សោយមុខងារក្រពេញភេទបុរស (ជំងឺEunuchoidism): មនុស្សពេញវ័យ:លេប1ថ្ងៃ 20~50mg ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ・ករណីជំងឺគ្មានកូនបុរសដោយសារបញ្ហាមុខងារផលិតមេជីវិតឈ្មោល: មនុស្សពេញវ័យ:លេប1ថ្ងៃ 50mg រហូតដល់ស្ថានភាពគ្មានមេជីវិតឈ្មោល។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ・ករណីជំងឺមហារីកសុដន់ ដែលមិនអាចព្យាបាលដោយការវះកាត់បាន និង ករណីប្រើនៅក្នុងការកាត់បន្ថយអាការៈឈឺចាប់ នៅក្នុងជំងឹមហារីកសរីរាង្គបន្តពូជស្ត្រីដំណាក់កាលចុងក្រោយ។ មនុស្សពេញវ័យ:លេប1ថ្ងៃ 50~200mg ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឹមហារីកទាក់ទងនឹងអរម៉ូនបុរសអង់ដ្រូជេន (ដូចជា ជំងឹមហារីកក្រពេញប្រូស្តាត)។ ・អ្នកដែលមានបញ្ហាថ្លើម។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
