Methylprednisolone sodium succinate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ - អាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារការហូរឈាមច្រើន(Hemorrhagic shock)ឬដោយសារការឆ្លងមេរោគ(Septic shock) - ទប់ស្កាត់សកម្មភាពនៃប្រព័ន្ធភាពស៊ាំនៅក្នុងការវះកាត់ផ្លាស់ប្ដូរតម្រងនោម - កាត់បន្ថយផលប៉ះពាល់លើមុខងារប្រព័ន្ធសរសៃប្រសាទចំពោះអ្នកជំងឺដែលទទួលរងការប៉ះទង្គិចលើខួរឆ្អឹង(ក្នុងអំឡុងពេល8ម៉ោងក្រោយការប៉ះទង្គិច) - ជំងឺតម្រងនោមNephrotic syndrome - ជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis) - ជំងឺប្រភេទរូម៉ាទីស(Rheumatism)ដែលពិបាកព្យាបាល (ជំងឺអេរីតេម៉ាតូស(Lupus erythematosus) ជំងឺរលាកសរសៃឈាមពេញរាងកាយ ជំងឺរលាកសាច់ដុំច្រើនកន្លែង ជំងឺស្បែកក្រិន ជំងឺរលាកសាច់ដុំនិងស្បែក។ល។) - ជំងឺហឺត (Bronchial asthma) - ជំងឺមហារីកកោសិកានៃប្រព័ន្ធទឹករងៃ(Malignant lymphoma)ដែលរើឡើងវិញឬពិបាកព្យាបាល (ប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: 
 ・ករណីប្រើចំពោះអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារការហូរឈាមច្រើន(Hemorrhagic shock)ឬដោយសារការឆ្លងមេរោគ(Septic shock):
 - អាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារការហូរឈាមច្រើន(Hemorrhagic shock): ជាទូទៅ ប្រើក្នុងកម្រិត1ដង 125~2000mg(Methylprednisolone) ចាក់តាមសរសៃវ៉ែនដោយយឺតៗឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ប្រសិនបើរោគសញ្ញាមិនល្អប្រសើរឡើងទេ អាចប្រើបន្ថែមទៀត។
 - អាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារការឆ្លងមេរោគ(Septic shock): ជាទូទៅ ប្រើក្នុងកម្រិត1ដង 1000mg(Methylprednisolone) ចាក់តាមសរសៃវ៉ែនដោយយឺតៗឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ប្រសិនបើរោគសញ្ញាមិនល្អប្រសើរឡើងទេ អាចប្រើ 1000mg បន្ថែមទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
 ・ករណីប្រើនៅក្នុងការទប់ស្កាត់សកម្មភាពនៃប្រព័ន្ធភាពស៊ាំនៅក្នុងការវះកាត់ផ្លាស់ប្ដូរតម្រងនោម:
 ជាទូទៅ ប្រើក្នុងកម្រិត1ថ្ងៃ 40~1000mg(Methylprednisolone) ចាក់តាមសរសៃវ៉ែនដោយយឺតៗឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
 ・ករណីប្រើនៅក្នុងការកាត់បន្ថយផលប៉ះពាល់លើមុខងារប្រព័ន្ធសរសៃប្រសាទចំពោះអ្នកជំងឺដែលទទួលរងការប៉ះទង្គិចលើខួរឆ្អឹង(ក្នុងអំឡុងពេល8ម៉ោងក្រោយការប៉ះទង្គិច):
 ជាទូទៅ ក្នុងអំឡុងពេល8ម៉ោងក្រោយការប៉ះទង្គិច ប្រើឱសថនេះក្នុងកម្រិត30mg/kg(Methylprednisolone) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល15នាទី រួចផ្អាកការប្រើឱសថនេះរយៈពេល45នាទី។ បន្ទាប់ពីនោះ ប្រើឱសថនេះក្នុងកម្រិត5.4mg/kg/ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល23ម៉ោង។
 ・ករណីប្រើចំពោះជំងឺតម្រងនោមNephrotic syndrome:
 - មនុស្សពេញវ័យ: ប្រើក្នុងកម្រិត1ថ្ងៃ 500~1000mg(Methylprednisolone) ចាក់តាមសរសៃវ៉ែនដោយយឺតៗឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។
 - កុមារ: ប្រើក្នុងកម្រិត1ថ្ងៃ 30mg(Methylprednisolone)/kg (កម្រិតប្រើអតិបរមា1000mg) ចាក់តាមសរសៃវ៉ែនដោយយឺតៗឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។
 ・ករណីប្រើចំពោះជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis):
 មនុស្សពេញវ័យ: ប្រើក្នុងកម្រិត1ថ្ងៃ 500~1000mg(Methylprednisolone) ចាក់តាមសរសៃវ៉ែនដោយយឺតៗឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។
 ・ករណីប្រើចំពោះជំងឺប្រភេទរូម៉ាទីស(Rheumatism)ដែលពិបាកព្យាបាល (ជំងឺអេរីតេម៉ាតូស(Lupus erythematosus) ជំងឺរលាកសរសៃឈាមពេញរាងកាយ ជំងឺរលាកសាច់ដុំច្រើនកន្លែង ជំងឺស្បែកក្រិន ជំងឺរលាកសាច់ដុំនិងស្បែក។ល។):
 - មនុស្សពេញវ័យ: ប្រើក្នុងកម្រិត1ថ្ងៃ 500~1000mg(Methylprednisolone) ចាក់តាមសរសៃវ៉ែនដោយយឺតៗឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។
 - កុមារ: ប្រើក្នុងកម្រិត1ថ្ងៃ 30mg(Methylprednisolone)/kg ចាក់តាមសរសៃវ៉ែនដោយយឺតៗឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញានិងប្រតិកម្មរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 1000mg។
 ・ករណីប្រើចំពោះជំងឺហឺត (Bronchial asthma):
 - មនុស្សពេញវ័យ: នៅលើកដំបូង ប្រើក្នុងកម្រិត 40~125mg(Methylprednisolone) ចាក់តាមសរសៃវ៉ែនដោយយឺតៗឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ បន្ទាប់ពីនោះ បន្ថែមកម្រិត 40~80mg(Methylprednisolone)ដោយយឺតៗទៅតាមរោគសញ្ញា រៀងរាល់4~6ម៉ោង។
 - កុមារ: នៅលើកដំបូង ប្រើក្នុងកម្រិត 1.0~1.5mg(Methylprednisolone)/kg ចាក់តាមសរសៃវ៉ែនដោយយឺតៗឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ បន្ទាប់ពីនោះ បន្ថែមកម្រិត 1.0~1.5mg(Methylprednisolone)/kgដោយយឺតៗទៅតាមរោគសញ្ញា រៀងរាល់4~6ម៉ោង។
 ・ករណីប្រើចំពោះជំងឺមហារីកកោសិកានៃប្រព័ន្ធទឹករងៃ(Malignant lymphoma)ដែលរើឡើងវិញឬពិបាកព្យាបាល (ប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត):
 ជាទូទៅ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 250~500mg រយៈពេល5ថ្ងៃ ដោយចាក់តាមសរសៃវ៉ែនដោយយឺតៗឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ចាត់ទុកជា1វដ្ត ដោយអនុវត្តបែបនេះរៀងរាល់3~4សប្ដាហ៍។ ត្រូវប្រើឱសថនេះរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត។
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・មិនត្រូវប្រើរួមជាមួយវ៉ាក់សាំងរស់(Live vaccine)ឬវ៉ាក់សាំងខ្សោយ(Attenuated vaccine)នោះទេ - ឱសថនេះធ្វើអោយប្រព័ន្ធភាពស៊ាំថយចុះ ដូចនេះ អ្នកជំងឺអាចនឹងមិនអាចទប់ទល់នឹងមេរោគដែលមិនទាន់ងាប់នៅក្នុងវ៉ាក់សាំងប្រភេទនេះបានទេ។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់ ៖ 1. អ្នកដែលកំពុងមានជំងឺឆ្លងដែលមិនទាន់រកឃើញវិធីព្យាបាលដែលមានប្រសិទ្ធិភាពនៅឡើយ ឬ អ្នកដែលកំពុងមានជំងឺផ្សិតពេញរាងកាយ។ 2. អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរនិងមានមុខងារតម្រងនោមចុះខ្សោយឬមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។ 3. អ្នកដែលកើតមានជំងឺស្ទះសរសៃឈាមក្នុងបេះដូងលក្ខណៈស្រួចស្រាវ។ 
- 
                    ផលរំខានផលរំខានរួមមាន សម្ពាធឈាមធ្លាក់ចុះឬកើនឡើង ជាតិស្ករក្នុងឈាមកើនឡើង ងាយកើតជំងឺឆ្លង របួសក្រជា។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ពិបាកដកដង្ហើម ក្រហមពេញខ្លួន ហើមត្របកភ្នែក បបូរមាត់និងអណ្ដាត (Shock) - ឈឺទ្រូង ចង្វាក់បេះដូងខុសប្រក្រតី (ប៉ះពាល់មុខងារបេះដូង) - ក្ដៅខ្លួន អាការៈស្រដៀងផ្ដាសាយ (ជំងឺឆ្លងបណ្ដាលមកពីវីរុស បាក់តេរី មេរោគផ្សិត។ល។) - ឈឺនៅផ្នែកចង្កេះនិងខ្នង ឈឺសន្លាក់នៅគល់ភ្លៅ សាច់ដុំរឹងនិងស្ពឹក (ជំងឺពុកឆ្អឹង ជំងឺខូចក្បាលឆ្អឹងនៃឆ្អឹងដើមដៃនិងឆ្អឹងភ្លៅ) - ចង់ក្អួត លាមកមានពណ៌ខ្មៅ ឈឺពោះ (ហូរឈាមនៅតាមបំពង់រំលាយអាហារ ធ្លាយក្រពះឬពោះវៀន ដំបៅក្រពះឬពោះវៀន ជាដើម) - ឈឺសាច់ដុំ អស់កម្លាំង (ជំងឺទាក់ទងនឹងសាច់ដុំ) - ហើមនិងឈឺជើង ដង្ហក់ ឈឺទ្រូងនិងក្បាល (ជំងឺកំណកឈាម(Thrombosis)) - សាច់ដុំកន្ត្រាក់ឬប្រកាច់ (សម្ពាធក្នុងក្បាលកើនឡើង) - អារម្មណ៍ធ្លាក់ទឹកចិត្ត ស្មារតីមិននឹងនរ (ជំងឺផ្នែកស្មារតី) - ស្ងួតក ផឹកទឹកច្រើន នោមច្រើន (ជំងឺទឹកនោមផ្អែម) - ស្រវាំងភ្នែក ទំហំនៃគំហើញរួមតូច (ជំងឺក្លូកូម(Glaucoma) ជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract ជាដើម) - ឈឺផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង ក្ដៅខ្លួន (រលាកលំពែង) - ហើមខ្លួន ពិបាកដកដង្ហើម ឆាប់ហត់ (ជំងឺខ្សោយបេះដូងប្រភេទCongestive heart failure) - ឈឺកំភួនជើង (ដាច់សរសៃសាច់ដុំ(Tendon rupture)) - ស្នាមក្រហមឬពណ៌ស្វាយឬពណ៌ផ្កាឈូកនៅលើម្រាមជើងឬជើង (ជំងឺKaposi's sarcoma) - អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)។ 
- 
                    អន្តរប្រតិកម្ម・វ៉ាក់សាំងរស់(Live vaccine)ឬវ៉ាក់សាំងខ្សោយ(Attenuated vaccine) - ឱសថនេះធ្វើអោយប្រព័ន្ធភាពស៊ាំថយចុះ ដូចនេះ អ្នកជំងឺអាចនឹងមិនអាចទប់ទល់នឹងមេរោគដែលមិនទាន់ងាប់នៅក្នុងវ៉ាក់សាំងប្រភេទនេះបានទេ។ ដូច្នេះ ហាមប្រើរួមគ្នា។ ឱសថខាងក្រោមនេះ អាចប្រើរួមជាមួយឱសថនេះបាន ប៉ុន្តែត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានអោយបានដិតដល់។ ・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងពីរកើនឡើងឬធ្វើអោយកើតមានអាការៈប្រកាច់។ ・ឱសថErythromycin, Itraconazole, Miconazole, Quinupristin, Dalfopristin, Estrogen, Aprepitant - អាចធ្វើអោយសកម្មភាពនៃMethylprednisolone sodium succinateកើនឡើង។ ・ឱសថប្រឆាំងកំណកឈាម (Parnaparin sodium, Warfarinជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពប្រឆាំងកំណកឈាមនៃឱសថទាំងនេះប្រែប្រួល។ ・ឱសថVecuronium bromide, Pancuronium bromide - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះប្រែប្រួល។ ・ឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs(Sasapyrine, Diclofenacជាដើម) - អាចធ្វើអោយផលរំខានចំពោះសរីរាង្គរំលាយអាហារងាយកើតឡើង។ ・ឱសថបញ្ចុះទឹកនោមប្រភេទបញ្ចេញប៉ូតាស្យូម(Trichlormethiazide, Hydrochlorothiazide, Furosemideជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះ។ ・ឱសថDigoxin - អាចធ្វើអោយផលរំខាននៃDigoxinកើតឡើង។ ・ឱសថប្រភេទSalicylic acid (Sasapyrine, Aspririn ជាដើម) - អាចធ្វើអោយផលរំខាននៃឱសថទាំងនេះកើតឡើង។ ・ឱសថPhenobarbital, Phenytoin, Rifampicin, Carbamazepine - អាចធ្វើអោយប្រសិទ្ធិភាពនៃMethylprednisolone sodium succinateថយចុះ។ ・ឱសថព្យាបាលជំងឺទឹកនោមផ្អែម ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយសកម្មភាពបញ្ចុះជាតិស្ករក្នុងឈាមនៃឱសថទាំងនេះថយចុះ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតឡើងនៃជំងឺអុតស្វាយឬកញ្ច្រិល ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ ・គួរចៀសវាងការប្រើឱសថនេះក្នុងកម្រិតខ្ពស់ចំពោះអ្នកជំងឺដែលមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារការឆ្លងមេរោគ(Septic shock) ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាក អាការៈប្រតិកម្ម។ល។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
