Methylphenidate hydrochloride
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺងងុយគេងខុសប្រក្រតី (Narcolepsy) - ជំងឺខ្វះការប្រុងប្រយ័ត្ននិងនៅមិនស្ងៀម (Attention deficit hyperactivity disorder, ADHD)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីប្រើចំពោះជំងឺងងុយគេងខុសប្រក្រតី (Narcolepsy): មនុស្សពេញវ័យ លេប1ថ្ងៃ20~60mg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។ ・ករណីប្រើចំពោះជំងឺខ្វះការប្រុងប្រយ័ត្ននិងនៅមិនស្ងៀម (Attention deficit hyperactivity disorder, ADHD): - ចំពោះអ្នកជំងឺដែលមានអាយុក្រោម18ឆ្នាំ: នៅលើកដំបូង ប្រើក្នុងកម្រិត1ថ្ងៃ1ដង18mg រួចប្រើជាប្រចាំក្នុងកម្រិត1ថ្ងៃ1ដង18~45mg។ ករណីចាំបាច់ត្រូវបង្កើនកម្រិតប្រើប្រាស់ ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍ ហើយបង្កើនកម្រិត 9mgឬ18mg/ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ មិនត្រូវប្រើលើសពី54mg/ថ្ងៃនោះទេ។ - ចំពោះអ្នកជំងឺដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅ: នៅលើកដំបូង ប្រើក្នុងកម្រិត1ថ្ងៃ1ដង18mg នៅពេលព្រឹក។ ករណីចាំបាច់ត្រូវបង្កើនកម្រិតប្រើប្រាស់ ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍ ហើយបង្កើនកម្រិត 9mgឬ18mg/ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ មិនត្រូវប្រើលើសពី72mg/ថ្ងៃនោះទេ។ 
- 
                    ហាមប្រើ・អ្នកដែលកំពុងមានអាការៈមិនស្ងប់ចិត្ត ភ័យ ស្លន់ស្លោហួសហេតុ។ ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។ ・អ្នកដែលមានជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង (Hyperthyroidism)។ ・អ្នកដែលមានចង្វាក់បេះដូងលឿនខុសប្រក្រតី ឬ មានជំងឺត្បៀតសរសៃឈាមបេះដូង(Angina pectoris)។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងមានឬធ្លាប់មានជំងឺTic disorderទាក់ទងនឹងចលនា ឬ ជំងឺTourette syndrome ឬ មានសមាជិកគ្រួសារដែលមានជំងឺទាំងនេះ។ ・អ្នកដែលមានជំងឺបាក់ទឹកចិត្ត(Depression)កម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺមហារីកPheochromocytoma។ ・អ្នកដែលកំពុងប្រើប្រាស់ឬស្ថិតក្នុងអំឡុងពេល14ថ្ងៃបន្ទាប់ពីឈប់ប្រើប្រាស់ឱសថទប់ស្កាត់អង់ស៊ីមMAO។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・កុមារក្រោមអាយុ6ឆ្នាំ។ (ករណីប្រើចំពោះជំងឺងងុយគេងខុសប្រក្រតី (Narcolepsy)ប៉ុណ្ណោះ) 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
