Methylergometrine maleate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលេប: ជាទូទៅ ឱសថនេះប្រើនៅក្នុងការជម្រុញការកន្ត្រាក់ស្បូន ព្រមទាំងប្រើនៅក្នុងការបង្ការនិងព្យាបាលអាការៈហូរឈាមនៅស្បូន ក្នុងករណីដូចខាងក្រោម ៖ - ក្រោយបញ្ចេញសុកនៅពេលសម្រាលកូន - អាការៈនៃស្បូនមិនវិលត្រឡប់មកសភាពដើមវិញក្រោយពេលសម្រាល - ការរលូតកូន - ការពន្លូតកូនដោយសិប្បនិម្មិត។ ករណីថ្នាំចាក់: ជាទូទៅ ឱសថនេះមានប្រសិទ្ធិភាពជម្រុញការកន្ត្រាក់ស្បូន ព្រមទាំងប្រើនៅក្នុងការបង្ការនិងព្យាបាលអាការៈហូរឈាមនៅស្បូន ក្នុងករណីដូចខាងក្រោម ៖ - មុននិងក្រោយពេលបញ្ចេញសុកនៅពេលសម្រាលកូន - អាការៈហូរឈាមដោយសារស្បូនមិនកន្ត្រាក់ក្រោយពេលសម្រាល - អាការៈនៃស្បូនមិនវិលត្រឡប់មកសភាពដើមវិញក្រោយពេលសម្រាល - ការសម្រាលកូនដោយវះកាត់ - ការរលូតកូន - ការពន្លូតកូនដោយសិប្បនិម្មិត។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: មនុស្សពេញវ័យ:លេប1ដង 0.125~0.25mg 1ថ្ងៃ2~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីថ្នាំចាក់: មនុស្សពេញវ័យ:ប្រើ1ដង 0.1~0.2mg ចាក់តាមសរសៃវ៉ែន ឬ ប្រើ1ដង0.2mg ចាក់ក្រោមស្បែកឬចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទErgot alkaloidsផ្សេងទៀត។ ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ ・មុនពេលសម្រាលក្បាលទារកចេញ ក្នុងពេលសម្រាលកូន។ ・អ្នកដែលកំពុងឬធ្លាប់មានជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូងធ្ងន់ធ្ងរ។ ・អ្នកដែលមានអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ・អ្នកដែលកំពុងប្រើប្រាស់ឱសថណាមួយក្នុងចំណោមឱសថខាងក្រោម ៖ - ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV protease inhibitors (Ritonavir, Indinavir, Nelfinavir, Atazanavir, Fosamprenavir, Darunavir) - ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Itraconazole, Voriconazole) - ឱសថដែលភ្ញោចគ្រឿងទទួល5-HT1B/1D (Sumatriptan, Zolmitriptan, Eletriptan, Rizatriptan, Naratriptan) - Efavirenz, Cobicistat, Letermovir, Ergotamine។ 
- 
                    ផលរំខានផលរំខានរួមមាន ឡើងកន្ទួលក្រហម បេះដូងលោតញាប់ ជីពចរខុសប្រក្រតី សម្ពាធឈាមកើនឡើងឬធ្លាក់ចុះ ឈឺក្បាល វិលមុខ ហ៊ឹងត្រចៀក ចង់ក្អួត។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ពិបាកដកដង្ហើម ឡើងកន្ទួលក្រហមនិងរមាស់លើស្បែក កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)។ - ឈឺទ្រូង ថប់ទ្រូង អារម្មណ៍ដូចត្រូវសង្កត់ឬរឹត (ជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូង រោគសញ្ញានៃសរសៃឈាមបេះដូងកន្ត្រាក់) - វិលមុខ ជីពចរខុសប្រក្រតី បាត់បង់ស្មារតី (ធ្លាក់ឈាមខុសប្រក្រតីធ្ងន់ធ្ងរ ជំងឺស្ទះការបញ្ជូនសញ្ញរវាងថតលើនិងថតក្រោមនៃបេះដូង(Atrioventricular block))។ 
- 
                    អន្តរប្រតិកម្ម・ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV protease inhibitors (Ritonavir, Indinavir, Nelfinavir, Atazanavir, Fosamprenavir, Darunavir), ឱសថEfavirenz, ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Itraconazole, Voriconazole), ឱសថCobicistat, ឱសថLetermovir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃMethylergometrineកើនឡើង បង្កជាផលរំខានធ្ងន់ធ្ងរ។ ដូច្នេះហាមប្រើរួមគ្នា។ - ឱសថដែលភ្ញោចគ្រឿងទទួល5-HT1B/1D (Sumatriptan, Zolmitriptan, Eletriptan, Rizatriptan, Naratriptan), ឱសថErgotamine - អាចធ្វើអោយសម្ពាធឈាមកើនឡើង និង ការកន្ត្រាក់នៃសរសៃឈាម។ ដូច្នេះ ហាមប្រើរួមគ្នា។ ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថBromocriptine - អាចធ្វើអោយសម្ពាធឈាមកើនឡើង និង អាការៈឈឺក្បាលឬសាច់ដុំកន្ត្រាក់។ល។ ・ឱសថប្រឆាំងបាក់តេរីប្រភេទMacrolides (Erythromycin, Clarithromycin), ឱសថCimetidine, ឱសថQuinupristin/Dalfopristin, ឱសថStiripentol, ក្រូចថ្លុង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃMethylergometrineកើនឡើង បង្កជាផលរំខានផ្សេងៗ។ ・ឱសថNevirapine, ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃMethylergometrineថយចុះ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃនិងធ្វើអោយរលូតកូន។ ・ស្ត្រីបំបៅដោះកូន គួរប្រើប្រាស់ឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពដូចខាងក្រោម ៖ - ធ្វើអោយសាច់ដុំស្បូនកន្ត្រាក់ - បង្រួញរយៈពេលនៃដំណាក់កាលទីIIIនៃការសម្រាលកូន(ដំណាក់កាលបញ្ចេញសុក) ធ្វើអោយបរិមាណឈាមហូរមានការថយចុះ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
