Methyldopa hydrate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ - ជំងឺលើសសម្ពាធឈាម (គ្មានជំងឺផ្សេងជាដើមហេតុ ឬ ដោយសារជំងឺតម្រងនោម ។ល។) - ជំងឺលើសសម្ពាធឈាមដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗជាច្រើន (Malignant hypertension)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ250~750mg រយៈពេលប៉ុន្មានថ្ងៃឬយូរជាងនេះ ដោយអាចបង្កើនកម្រិតម្ដង250mg/ថ្ងៃ។ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ250~2000mg ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងកើតមានរោគសញ្ញនៃជំងឺរលាកថ្លើមស្រួចស្រាវឬរ៉ាំរ៉ៃ ឬ ជំងឺក្រិនថ្លើម។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទNon-selective monoamine oxidase inhibitor។ 
- 
                    ផលរំខានផលរំខានរួមមាន វិលមុខ សម្ពាធឈាមចុះទាបនៅពេលក្រោកឈរ អស់កម្លាំង ងងុយគេង ស្ងួតក។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម) - ឈឺក្បាល ក្ដៅខ្លួន ឈាមក្រកក ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ មានស្នាមជាំស្វាយនៅលើស្បែក (ជំងឺខ្វះឈាមប្រភេទHemolytic anemia រោគសញ្ញានៃការថយចុះគ្រាប់ឈាមសឬប្លាកែត) - ពិបាកដកដង្ហើម ហើមពេញខ្លួន (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)) - ឈឺក្បាល ក្អួតចង្អោរ ដៃជើងឬមុខធ្វើចលនាដោយឯកឯង (រោគសញ្ញានៃការប៉ះពាល់សរសៃឈាមក្នុងខួរក្បាលឬប្រព័ន្ធគ្រប់គ្រងចលនា) - ឈឺទ្រូង អារម្មណ៍ត្រូវគេសង្កត់ឬចង្អៀតក្នុងទ្រូង បែកញើសទាំងត្រជាក់ (អាការៈត្បៀតសរសៃឈាមក្នុងបេះដូង) - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ពងទឹកលើស្បែក ដាច់រលាត់ (ជំងឺស្លាប់កោសិកាស្បែក(TEN)) - ក្ដៅខ្លួន ស្នាមក្រហមរាងមេអំបៅនៅលើផ្ទៃមុខ ឈឺសាច់ដុំ ឈឺសន្លាក់ ហើមកូនកណ្ដុរ រួយខ្លួន ឈឺផ្នែកខាងលើនៃពោះ (រោគសញ្ញាដូចទៅនឹងSLE)។ 
- 
                    អន្តរប្រតិកម្ម・ឱសថប្រភេទNon-selective monoamine oxidase inhibitor - អាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ខ្លាំង ប៉ះពាល់ដល់សរីរាង្គផ្សេងៗ។ ដូច្នេះ ហាមប្រើរួមគ្នា។ ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថសណ្ដំThiopental Sodium - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។ ・ឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀត - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។ ・ឱសថព្យាបាលជំងឺផាគីនសិនLevodopa - អាចបង្កើនសកម្មភាពបញ្ចុះសម្ពាធឈាមនៃMethyldopa hydrate។ ・ឱសថជាតិដែក - អាចបន្ថយសកម្មភាពបញ្ចុះសម្ពាធឈាមនៃMethyldopa hydrate។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថនេះអាចផ្ដល់ផលរំខានបង្កជាអាការៈងងុយគេង ឬ អស់កម្លាំង ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ・ដោយសារឱសថនេះមិនធ្វើអោយបរិមាណឈាមច្របាច់ពីបេះដូងឬបរិមាណឈាមចូលក្នុងតម្រងនោមថយចុះនោះទេ គេអាចប្រើឱសថនេះចំពោះអ្នកជំងឺខ្សោយបេះដូងឬអ្នកជំងឺខ្សោយតម្រងនោមបាន។ ・ហាមប្រើចំពោះអ្នកដែលមានជំងឺរលាកថ្លើម ឬ ក្រិនថ្លើម។ 
- 
                    សកម្មភាពឱសថឱសថនេះនឹងបំលែងទៅជាα-Methylnoradrenalineដែលនឹងទៅភ្ញោចគ្រឿងទទួលអាល់ហ្វា 2 (α2 receptor)នៅក្នុងខួរក្បាល ធ្វើអោយប្រព័ន្ធសរសៃប្រសាទកាត់បន្ថយភាពតានតឹង ហើយសរសៃឈាមនៅក្នុងរាងកាយរីកធំ ធ្វើអោយសម្ពាធឈាមក៏ថយចុះ។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃសារធាតុរេនីន(Renin)ដែលជាសារធាតុមានតួនាទីនៅក្នុងការធ្វើអោយសម្ពាធឈាមកើនឡើង។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
