Methoxsalen
ផលិតផល:
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺស្បែកខ្វះសារធាតុមេឡានីន (Vitiligo vulgaris)។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: មនុស្សពេញវ័យ លេប1ថ្ងៃ20mg។ កុមារអាយុ7~12ឆ្នាំ លេប1ថ្ងៃ 10~20mg។ កុមារអាយុ6ឆ្នាំចុះ លេប1ថ្ងៃ10mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។ នៅ2ម៉ោងក្រោយលេបឱសថនេះ អ្នកជំងឺត្រូវទទួលពន្លឺព្រះអាទិត្យឬកាំរស្មីUVសិប្បនិម្មិត។ ករណីថ្នាំលាបលើស្បែក (0.3%, 1%): លាបក្នុងបរិមាណសមស្របនៅលើស្បែកដែលមានសម្បុរសខុសប្រក្រតីប៉ុណ្ណោះ ហើយនៅ2ម៉ោងក្រោយលាបឱសថនេះ អ្នកជំងឺត្រូវទទួលពន្លឺព្រះអាទិត្យឬកាំរស្មីUVសិប្បនិម្មិត។ ជាទូទៅ គួរប្រើដោយលាបនៅកន្លែងដដែល1សប្ដាហ៍1~3ដង។ គួរប្រើថ្នាំលាបលើស្បែកចំពោះករណីកើតមានអាការៈដោយកន្លែង ហើយប្រើថ្នាំលេបចំពោះករណីកើតមានអាការៈពេញរាងកាយ(ផឿក)។ 
- 
                    ហាមប្រើ・អ្នកដែលកំពុងកើតមានឬធ្លាប់កើតមានជំងឺមហារីកស្បែក។ ・អ្នកដែលមានជំងឺPorphyria ឬ ជំងឺLupus erythematosus ឬ ជំងឺXeroderma pigmentosum ឬ ជំងឺស្បែកប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។ ・អ្នកដែលមានជំងឺថ្លើម។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ការអនុវត្តវិធីព្យាបាលPUVA អាចបង្កើនហានិភ័យនៃការកើតជំងឺមហារីកស្បែក។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
