Methadone hydrochloride
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ចាប់ពីកម្រិតមធ្យមដល់កម្រិតធ្ងន់ដែលកើតមាននៅក្នុងជំងឺមហារីកគ្រប់ប្រភេទ ចំពោះករណីដែលពិបាកគ្រប់គ្រងអាការៈឈឺចាប់ដោយឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យកម្រិតខ្លាំងផ្សេងទៀត។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ត្រូវប្រើឱសថនេះដោយប្ដូរពីការប្រើឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យកម្រិតខ្លាំងផ្សេងទៀតប៉ុណ្ណោះ។ មនុស្សពេញវ័យ: ត្រូវកំណត់កម្រិតប្រើប្រាស់នៅលើកដំបូង ទៅតាមកម្រិតនៃឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យកម្រិតខ្លាំងដែលអ្នកជំងឺកំពុងប្រើប្រាស់ ដោយប្រើឱសថនេះក្នុងកម្រិត 1ដង5~15mg 1ថ្ងៃ3ដង។ បន្ទាប់ពីនោះ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញានិងស្ថានភាពរបស់អ្នកជំងឺ។ 
- 
                    ហាមប្រើ・អ្នកដែលមានរោគសញ្ញាចុះខ្សោយដំណកដង្ហើមកម្រិតធ្ងន់ធ្ងរ ឬ អ្នកដែលមានជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ(COPD)កម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលកំពុងកើតមានអាការៈហឺតរើឡើង។ ・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក(Paralytic ileus) ・អ្នកដែលកំពុងមានអាការៈពុលស្រាលក្ខណៈស្រួចស្រាវ។ ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈហូរឈាម។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・អ្នកដែលកំពុងមានអាការៈរាករូសបង្កឡើងដោយសារបាក់តេរី។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខាននៃឱសថនេះ ដែលបង្កជារោគសញ្ញាQTអូសបន្លាយ ជីពចរលោតញាប់ដោយសារបញ្ហានៅថតក្រោមនៃបេះដូង (រួមទាំងTorsades de pointes) និង រោគសញ្ញាចុះខ្សោយដំណកដង្ហើម ដែលអាចធ្ងន់ធ្ងររហូតប៉ះពាល់ដល់ជីវិតរបស់អ្នកជំងឺ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
