Mesalazine
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលេប: <ប្រភេទធម្មតា> ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis)(លើកលែងកម្រិតធ្ងន់ធ្ងរ) - ជំងឺក្រូន(Crohn's disease)។ <ប្រភេទរលាយក្នុងពោះវៀន> ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis)(លើកលែងកម្រិតធ្ងន់ធ្ងរ)។ ករណីថ្នាំសុលឬចាក់បញ្ចូលតាមទ្វារធំ: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis)(លើកលែងកម្រិតធ្ងន់ធ្ងរ)។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: <ប្រភេទធម្មតា> ・ករណីជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ (Ulcerative colitis): - មនុស្សពេញវ័យ:លេប1ថ្ងៃ1500mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ ប៉ុន្តែ នៅដំណាក់កាលធូរស្បើយ អាចប្រើត្រឹម1ថ្ងៃ1ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ2250mg។ នៅដំណាក់កាលអាការៈរើឡើងខ្លាំង អាចប្រើដល់កម្រិត1ថ្ងៃ4000mg បែងចែកជា2ដងក្នុង1ថ្ងៃ ។ - កុមារ:លេប1ថ្ងៃ30~60mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាណប្រើក្នុង1ថ្ងៃគឺ2250mg។ ・ករណីជំងឺក្រូន(Crohn’s disease): - មនុស្សពេញវ័យ:លេប1ថ្ងៃ1500~3000mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ - កុមារ:លេប1ថ្ងៃ40~60mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ <ប្រភេទរលាយក្នុងពោះវៀន> មនុស្សពេញវ័យ:លេប1ថ្ងៃ2400mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ ប៉ុន្តែ នៅដំណាក់កាលធូរស្បើយ អាចប្រើ1ថ្ងៃ1ដង2400mg ក្រោយបរិភោគអាហារ។ នៅដំណាក់កាលអាការៈរើឡើងខ្លាំង អាចប្រើដល់កម្រិត1ថ្ងៃ3600mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ករណីថ្នាំសុលឬចាក់បញ្ចូលតាមទ្វារធំ: មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1g សុលឬចាក់បញ្ចូលតាមទ្វារធំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។ ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទSalicylates។ 
- 
                    ផលរំខានផលរំខានរួមមាន រាករូស លាមកមានឈាម ឈឺពោះ ឡើងកន្ទួលក្រហម ទឹកនោមប្រែពណ៌។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ក្ដៅខ្លួន ពិបាកដកដង្ហើម ក្អកស្ងួត (ជំងឺសួតប្រភេទInterstitial pneumonia) - ឈឺទ្រូង ក្ដៅខ្លួន ពិបាកដកដង្ហើម (រលាកសាច់ដុំបេះដូង រលាកស្រទាប់បេះដូង រលាកស្រទាប់ទ្រូង) - ក្ដៅខ្លួន បរិមាណទឹកនោមថយចុះ ពិបាកដកដង្ហើម (រលាកតម្រងនោមប្រភេទInterstitial nephritis បណ្ដុំរោគសញ្ញាNephrotic syndrome មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ) - អាការៈខ្វះឈាម ងាយហូរឈាម ក្ដៅខ្លួន (ជំងឺខ្វះឈាមប្រភេទ(Aplastic anemia) រោគសញ្ញានៃការថយចុះគ្រាប់ឈាមឬប្លាកែត) - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមមានបញ្ហា ខាន់លឿង) - ឈឺផ្នែកពោះឬផ្នែកចង្កេះនិងខ្នងខ្លាំង ក្ដៅខ្លួន ចង់ក្អួត ក្អួត (រលាកលំពេង)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថបញ្ចុះទឹកនោម ឱសថស្តេរ៉ូអ៊ីត - អាចធ្វើអោយលទ្ធផលនៃការពិនិត្យមួយចំនួនប្រែប្រួល(បរិមាណទឹកនោម កម្រិតសូដ្យូមឬប៉ូតាស្យុងក្នុងទឹកនោម)។ ・ឱសថAzathioprine, ឱសថMercaptopurine - អាចធ្វើអោយប៉ះពាល់ដល់មុខងារខួរឆ្អឹង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ច្រើនប្រើរួមជាមួយឱសថប្រភេទស្តេរ៉ូអ៊ីត ហើយការប្រើប្រាស់អាចត្រូវការរយៈពេលវែង ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតឡើង។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពបំបាត់សារធាតុប្រភេទរ៉ាឌីកាល់សេរីដែលបញ្ចេញពីកោសិកាបង្កអាការៈរលាក ព្រមទាំងទប់ស្កាត់ការសំយោគសារធាតុឡឺកូទ្រីអេន(Leukotriene)LTB4ដែលជាសារធាតុចូលរួមនៅក្នុងការបង្កជាអាការៈរលាកឬប្រតិកម្មផ្សេងៗ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
