Mequitazine
ផលិតផល:
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺត(Bronchial asthma) ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺរមាស់ស្បែក។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់: ・ជំងឺហឺត(Bronchial asthma): មនុស្សពេញវ័យ:លេប1ដង6mg, 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺរមាស់ស្បែក: មនុស្សពេញវ័យ:លេប1ដង3mg, 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ថ្នាំលេប ទម្រង់ជាថ្នាំទឹក(0.03%): ・ជំងឺហឺត(Bronchial asthma): កុមារ:ពិសារ1ដង0.12mg/kg, 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ គឺ៖ - អាយុ1ឆ្នាំ~ក្រោម2ឆ្នាំ:1ដង1.2mg(ថ្នាំទឹកត្រូវនឹង4mL) 1ថ្ងៃ2ដង។ - អាយុ2ឆ្នាំ~ក្រោម4ឆ្នាំ:1ដង1.8mg(ថ្នាំទឹកត្រូវនឹង6mL) 1ថ្ងៃ2ដង។ - អាយុ4ឆ្នាំ~ក្រោម7ឆ្នាំ:1ដង2.4mg(ថ្នាំទឹកត្រូវនឹង8mL) 1ថ្ងៃ2ដង។ - អាយុ7ឆ្នាំ~ក្រោម11ឆ្នាំ:1ដង3.6mg(ថ្នាំទឹកត្រូវនឹង12mL) 1ថ្ងៃ2ដង។ - អាយុ11ឆ្នាំ~ក្រោម16ឆ្នាំ:1ដង6.0mg(ថ្នាំទឹកត្រូវនឹង20mL) 1ថ្ងៃ2ដង។ ・ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺរមាស់ស្បែក: កុមារ:ពិសារ1ដង0.06mg/kg, 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ គឺ៖ - អាយុ1ឆ្នាំ~ក្រោម2ឆ្នាំ:1ដង0.6mg(ថ្នាំទឹកត្រូវនឹង2mL) 1ថ្ងៃ2ដង។ - អាយុ2ឆ្នាំ~ក្រោម4ឆ្នាំ:1ដង0.9mg(ថ្នាំទឹកត្រូវនឹង3mL) 1ថ្ងៃ2ដង។ - អាយុ4ឆ្នាំ~ក្រោម7ឆ្នាំ:1ដង1.2mg(ថ្នាំទឹកត្រូវនឹង4mL) 1ថ្ងៃ2ដង។ - អាយុ7ឆ្នាំ~ក្រោម11ឆ្នាំ:1ដង1.8mg(ថ្នាំទឹកត្រូវនឹង6mL) 1ថ្ងៃ2ដង។ - អាយុ11ឆ្នាំ~ក្រោម16ឆ្នាំ:1ដង3.0mg(ថ្នាំទឹកត្រូវនឹង10mL) 1ថ្ងៃ2ដង។ ថ្នាំលេប ទម្រង់ជាថ្នាំម្សៅ(0.6%): ・ជំងឺហឺត(Bronchial asthma): កុមារ:ពិសារ1ដង0.12mg/kg, 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ គឺ៖ - អាយុ1ឆ្នាំ~ក្រោម2ឆ្នាំ:1ដង1.2mg(ថ្នាំម្សៅត្រូវនឹង0.2g) 1ថ្ងៃ2ដង។ - អាយុ2ឆ្នាំ~ក្រោម4ឆ្នាំ:1ដង1.8mg(ថ្នាំម្សៅត្រូវនឹង0.3g) 1ថ្ងៃ2ដង។ - អាយុ4ឆ្នាំ~ក្រោម7ឆ្នាំ:1ដង2.4mg(ថ្នាំម្សៅត្រូវនឹង0.4g) 1ថ្ងៃ2ដង។ - អាយុ7ឆ្នាំ~ក្រោម11ឆ្នាំ:1ដង3.6mg(ថ្នាំម្សៅត្រូវនឹង0.6g) 1ថ្ងៃ2ដង។ - អាយុ11ឆ្នាំ~ក្រោម16ឆ្នាំ:1ដង6.0mg(ថ្នាំម្សៅត្រូវនឹង1g) 1ថ្ងៃ2ដង។ ・ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺរមាស់ស្បែក: កុមារ:ពិសារ1ដង0.06mg/kg, 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ គឺ៖ - អាយុ1ឆ្នាំ~ក្រោម2ឆ្នាំ:1ដង0.6mg(ថ្នាំម្សៅត្រូវនឹង0.1g) 1ថ្ងៃ2ដង។ - អាយុ2ឆ្នាំ~ក្រោម4ឆ្នាំ:1ដង0.9mg(ថ្នាំម្សៅត្រូវនឹង0.15g) 1ថ្ងៃ2ដង។ - អាយុ4ឆ្នាំ~ក្រោម7ឆ្នាំ:1ដង1.2mg(ថ្នាំម្សៅត្រូវនឹង0.2g) 1ថ្ងៃ2ដង។ - អាយុ7ឆ្នាំ~ក្រោម11ឆ្នាំ:1ដង1.8mg(ថ្នាំម្សៅត្រូវនឹង0.3g) 1ថ្ងៃ2ដង។ - អាយុ11ឆ្នាំ~ក្រោម16ឆ្នាំ:1ដង3.0mg(ថ្នាំម្សៅត្រូវនឹង0.5g) 1ថ្ងៃ2ដង។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទPhenothiazineឬឱសថស្រដៀងផ្សេងទៀត។ ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទ(Angle-closure glaucoma)។ ・អ្នកដែលមានជំងឺស្ទះនៅផ្លូវតម្រងនោមផ្នែកខាងក្រោម ដូចជា ជំងឺក្រពេញប្រូស្តាតរីកធំ។ល។ 
- 
                    ផលរំខានផលរំខានរួមមាន ងងុយគេង អស់កម្លាំង ស្ងួតក ឡើងកន្ទួលក្រហម ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។ល។ ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម ហើមនៅបំពង់ក (រោគប្រតិកម្មធ្ងន់ធ្ងរ) - បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង) - ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមនៅក្រោមស្បែកតាមដៃនិងជើង (រោគសញ្ញានៃការធ្លាក់ចុះចំនួនប្លាកែត)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទ(ថ្នាំប្រភេទBarbiturate, ថ្នាំស្ពឹក, ថ្នាំបំបាត់ឈឺចាប់លក្ខណៈស្ពឹក, ថ្នាំរំងាប់អារម្មណ៍ ថ្នាំងងុយគេង ជាដើម), គ្រឿងស្រវឹង - អាចធ្វើអោយងាយកើតមានផលរំខានដូចជាងងុយគេង។ល។ ・ឱសថដែលមានសកម្មភាពប្រឆាំងសារធាតុកូលីន(Anticholinergic effect) (ឱសថImipramine hydrochloride, ឱសថScopolamine butylbromide ជាដើម) - អាចធ្វើអោយងាយកើតមានផលរំខានដូចជាស្ងួតក ពិបាកនោម។ល។ ・ឱសថMethoxsalen - អាចធ្វើអោយងាយកើតមានផលរំខានដូចជាស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។ល។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេង ដូច្នេះ គួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ជាពិសេស គួរចៀសវាងពិសាគ្រឿងស្រវឹង។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការបញ្ចេញChemical mediatorsដែលជាសារធាតុដែលត្រូវបានបញ្ចេញនៅពេលកើតមានរោគប្រតិកម្មដើម្បីបង្កជាអាការៈផ្សេងៗ។ Chemical mediators រួមមាន សារធាតុហ៊ីស្តាមីន(Histamine) សារធាតុLeukotriene ជាដើម។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពបង្អាក់ដំណើរការនៃការភ្ជាប់សារធាតុហ៊ីស្តាមីនទៅនឹងគ្រឿងទទួលរបស់វា(H1 receptor)។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
