Mepenzolate bromide
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឹពោះវៀនធំងាយប្រតិកម្ម(Irritable colon)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:លេប1ដង15mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។ ・អ្នកដែលមានរោគសញ្ញាស្ទះការបញ្ចេញទឹកនោមដោយសារជំងឺក្រពេញប្រូស្តាតរីកធំ។ ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក (Paralytic ileus)។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ផលរំខានប៉ះពាល់គំហើញនៃភ្នែក ឈឺក្បាល ស្ងួតក ពិបាកនោម ។ល។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថនេះអាចធ្វើអោយភ្នែកស្រវាំងពិបាកមើល ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរជាដើម។ 
- 
                    សកម្មភាពឱសថមានសកម្មភាពទៅលើពោះវៀនធំ ដើម្បីបន្ធូរការកន្ត្រាក់នៃពោះវៀន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
