Menatetrenone
ផលិតផល:
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលេប: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ ・កាត់បន្ថយអាការៈឈឺចាប់និងបង្កើនម៉ាសឆ្អឹងនៅក្នុងជំងឺពុកឆ្អឹង(Osteoporosis) ・ជំងឺឬរោគសញ្ញាផ្សេងៗដែលបណ្ដាលមកពីកង្វះវីតាមីនK រួមមាន ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothronbinemia)ដែលកើតមានចំពោះទារកទើបកើតឬដោយសារការប្រើឱសថប្រឆាំងមេរោគឬដោយសារការពុលថ្នាំសម្លាប់សត្វកណ្ដុរប្រភេទCumarin និង អាការៈហូរឈាមនៅពេលសម្រាលកូន។ ・ព្យាបាលអាការៈហូរឈាមនិងអាការៈប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothronbinemia)ដែលកើតមានចំពោះទារកទើបកើត ・បង្ការអាការៈហូរឈាមដោយសារកង្វះវីតាមីនKដែលកើតមានចំពោះទារកនិងទារកទើបកើត ករណីថ្នាំចាក់: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬរោគសញ្ញាផ្សេងៗដែលបណ្ដាលមកពីកង្វះវីតាមីនK រួមមានដូចខាងក្រោម៖ ・ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលបណ្ដាលមកពីជំងឺស្ទះផ្លូវទឹកប្រមាត់ឬជំងឺថយចុះការបញ្ចេញទឹកប្រមាត់ ・ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតមានចំពោះទារកទើបកើត ・អាការៈហូរឈាមនៅពេលសម្រាលកូន ・ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតឡើងដោយសារការប្រើឱសថប្រឆាំងកំណកឈាមប្រភេទCumarin ・ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតឡើងដោយសារការពុលថ្នាំសម្លាប់សត្វកណ្ដុរប្រភេទCumari។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: ・កាត់បន្ថយអាការៈឈឺចាប់និងបង្កើនម៉ាសឆ្អឹងនៅក្នុងជំងឺពុកឆ្អឹង(Osteoporosis): មនុស្សពេញវ័យ:លេប1ថ្ងៃ45mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ ・ ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតមានចំពោះទារកទើបកើត និង អាការៈហូរឈាមនៅពេលសម្រាលកូន : ស្ត្រីមានផ្ទៃពោះ:លេប1ថ្ងៃ20mg រៀងរាល់ថ្ងៃ ចាប់ពី1សប្ដាហ៍មុនថ្ងៃសម្រាលកូន។ ・ ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដោយសារការប្រើឱសថប្រឆាំងមេរោគ: មនុស្សពេញវ័យ:លេប1ថ្ងៃ20mg បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារពេលព្រឹកនិងពេលល្ងាច។ ・ ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដោយសារការពុលថ្នាំសម្លាប់សត្វកណ្ដុរប្រភេទCumarin: មនុស្សពេញវ័យ:លេប1ថ្ងៃ40mg បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារពេលព្រឹកនិងពេលល្ងាច ដោយបង្កើនឬបន្ថយកម្រិតប្រើប្រាស់ផ្អែកទៅលើលទ្ធផលនៃការពិនិត្យមុខងារកំណកឈាម។ ・ព្យាបាលអាការៈហូរឈាមនិងអាការៈប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតមានចំពោះទារកទើបកើត: ទារកទើបកើត:ពិសារ1ថ្ងៃ1ដង2mg (ថ្នាំទឹក0.2%ត្រូវនឹង1mL)។ អាចបង្កើនកម្រិតដល់6mg (ថ្នាំទឹក0.2%ត្រូវនឹង3mL) ទៅតាមរោគសញ្ញា។ ・បង្ការអាការៈហូរឈាមដោយសារកង្វះវីតាមីនKដែលកើតមានចំពោះទារកនិងទារកទើបកើត: ទារកនិងទារកទើបកើត:ត្រូវប្រាកដថាទារកកំពុងទទួលការបំបៅទឹកដោះ។ នៅលើកទី1 ពិសារ1ដង2mg (ថ្នាំទឹក0.2%ត្រូវនឹង1mL)។ នៅ1សប្ដាហ៍ក្រោយកើតឬក្រោយចេញពីមន្ទីរពេទ្យភ្លាមៗ ពិសារ1ដង2mg (ថ្នាំទឹក0.2%ត្រូវនឹង1mL) ជាលើកទី2។ ហើយនៅ1ខែក្រោយកើត ពិសារ1ដង2mg (ថ្នាំទឹក0.2%ត្រូវនឹង1mL) ជាលើកទី3។ ករណីថ្នាំចាក់: ・ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលបណ្ដាលមកពីជំងឺស្ទះផ្លូវទឹកប្រមាត់ឬជំងឺថយចុះការបញ្ចេញទឹកប្រមាត់ឬដោយសារការប្រើឱសថប្រឆាំងកំណកឈាមប្រភេទCumarin និង អាការៈហូរឈាមនៅពេលសម្រាលកូន: មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង10~20mg ចាក់តាមសរសៃវ៉ែន។ ・ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតមានចំពោះទារកទើបកើត: ក្រោយពេលទារកកើតភ្លាម ប្រើក្នុងកម្រិត1~2mg ចាក់តាមសរសៃវ៉ែន ដោយបន្តចាក់2~3ដងទៀតទៅតាមរោគសញ្ញា។ ・ជំងឺប្រូត្រុំប៊ីនក្នុងឈាមចុះទាប(Hypoprothrombinemia)ដែលកើតឡើងដោយសារការពុលថ្នាំសម្លាប់សត្វកណ្ដុរប្រភេទCumari: ប្រើ1ដង20mg ចាក់តាមសរសៃវ៉ែន ដោយអាចបង្កើនកម្រិតដល់1ថ្ងៃ40mg ទៅតាមរោគសញ្ញានិងលទ្ធផលនៃការពិនិត្យមុខងារកំណកឈាម។ 
- 
                    ហាមប្រើករណីប្រើចំពោះជំងឺពុកឆ្អឹង(Osteoporosis): ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រឆាំងកំណកឈាមWarfarin potassium។ 
- 
                    ផលរំខានផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក មិនស្រួលក្នុងក្រពះ ឈឺពោះ រាករូសឬទល់លាមក ចង់ក្អួត ដំបៅក្នុងមាត់ បាត់បង់ចំណង់អាហារ ការរំលាយអាហារមិនសូវបានល្អ ឈឺក្បាល ហើម ។ល។ 
- 
                    អន្តរប្រតិកម្មករណីប្រើចំពោះជំងឺពុកឆ្អឹង(Osteoporosis): ・ឱសថប្រឆាំងកំណកឈាមWarfarin potassium - អាចធ្វើអោយប្រសិទ្ធិភាពនៃWarfarinថយចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ជាទូទៅ គេប្រើឱសថនេះនៅក្រោយពេលបរិភោគអាហារ ព្រោះការប្រើឱសថនេះនៅពោះទទេ អាចធ្វើអោយការស្រូបសារធាតុឱសថថយចុះ។ ម្យ៉ាងទៀត ដោយសារឱសថនេះរលាយក្នុងខ្លាញ់ ការបរិភោគអាហារដែលមានជាតិខ្លាញ់តិចពេក ក៏អាចធ្វើអោយការស្រូបសារធាតុឱសថមានការថយចុះផងដែរ។ ・អ្នកជំងឺពុកឆ្អឹងគួរបរិភោគអាហារដែលមានជាតិកាល់ស្យូមនិងវីតាមីនដេ(Vitamin D)អោយបានគ្រប់គ្រាន់។ ・ឱសថនេះជាវីតាមីនK2 (Vitamin K2)ដែលមានសកម្មភាពបញ្ឈប់ការហូរឈាមក្នុងរាងកាយ។ ដូច្នេះ គួរចៀសវាងប្រើប្រាស់ឱសថនេះចំពោះអ្នកជំងឺស្ទះសរសៃឈាមបេះដូងឬខួរក្បាលជាដើមដែលកំពុងប្រើឱសថពង្រាវឈាមWarfarin ព្រោះឱសថទាំងពីរមានសកម្មភាពផ្ទុយពីគ្នា។ ការប្រើឱសថនេះក្រោយបរិភោគអាហារ អាចបង្កើនការស្រូបសារធាតុឱសថនេះ។ 
- 
                    សកម្មភាពឱសថនៅក្នុងឆ្អឹងមានកោសិកា2ប្រភេទ គឺកោសិកាបំបែកឆ្អឹង និង កោសិកាផលិតឆ្អឹង។ ឱសថនេះមានប្រសិទ្ធិភាពជម្រុញសកម្មភាពរបស់កោសិកាផលិតឆ្អឹង និង ទប់ស្កាត់សកម្មភាពរបស់កោសិកាបំបែកឆ្អឹង ដើម្បីធ្វើអោយកំហាប់ឆ្អឹងនិងភាពមាំរបស់ឆ្អឹងកើនឡើង។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
