Liraglutide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី2។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង0.9mg ពេលព្រឹកឬពេលល្ងាច ចាក់ក្រោមស្បែក។ ប៉ុន្តែ ត្រូវចាប់ផ្ដើមពីកម្រិត1ថ្ងៃ1ដង0.3mgទៅ ដោយបង្កើនកម្រិតម្ដង0.3mg ដោយទុកគម្លាតនៃការបង្កើនកម្រិតរយៈពេល1សប្ដាហ៍ឬយូរជាងនេះ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ដោយកម្រិតអតិបរមាក្នុង1ថ្ងៃគឺ0.9mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី1។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបន្ទាន់ដូចជាការវះកាត់ជាដើម ដែលគួរគ្រប់គ្រងស្ថានភាពកម្រិតជាតិស្ករដោយឱសថចាក់អាំងស៊ុយលីន។

    • ផលរំខាន

      ផលរំខានរួមមាន កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ទល់លាមកចង់ក្អួត រាករូស ហើមពោះ ឈឺក្បាល។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បែកញើសទាំងត្រជាក់ ញ័រដៃជើង អារម្មណ៍ឃ្លានខ្លាំង វិលមុខ អស់កម្លាំង (កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង)

      - ឈឺខ្លាំងនៅផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង ក្អួតចង្អោរ ក្ដៅខ្លួន បាត់បង់ចំណង់អាហារ (រលាកលំពែង)

      - ទល់លាមកខ្លាំង ហើមពោះ ឈឺពោះជាប់រហូត ក្អួតចង្អោរ (ស្ទះពោះវៀន)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថព្យាបាលជំងឺទឹកនោមផ្អែមផ្សេងទៀត - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើថ្នាំចាក់អាំងស៊ុយលីនជាជាងប្រើប្រាស់ឱសថនេះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះគឺសម្រាប់អ្នកដែលបានអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណសមស្របហើយប៉ុន្តែនៅមិនអាចទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកជំងឺគួរបន្តអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណអោយបានសមស្រប ក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ។

      ・ជាទូទៅ ឱសថនេះមិនតម្រូវអោយរក្សាទុកនៅក្នុងទូទឹកកកនោះទេក្រោយពេលបើកប្រើ។ ម្យ៉ាងទៀត ប្រសិនបើឃើញមានការប្រែពណ៌ឬកើតមានកករ សូមកុំបន្តប្រើប្រាស់ឱសថបែបនោះ។

      ・ជាទូទៅ ឱសថនេះអាចប្រើនៅពេលព្រឹកក៏បានពេលល្ងាចក៏បាន ប៉ុន្តែត្រូវកំណត់ពេលវេលាអោយបានទៀងទាត់ជារៀងរាល់ថ្ងៃ។

      ・ត្រូវបង្កើនកម្រិតប្រើប្រាស់តាមលំដាប់លំដោយ 0.3mg→0.6mg→0.9mg។ ឱសថនេះមិនអាចជំនួសឱសថអាំងស៊ុយលីនបានទេ ដូច្នេះ មិនត្រូវបញ្ឈប់ការប្រើប្រាស់ឱសថអាំងស៊ុយលីនដើម្បីងាកមកប្រើឱសថនេះទេ។

      ・ការចាក់ថ្នាំអាំងស៊ុយលីននៅក្រោមស្បែកអាចធ្វើឡើងនៅដើមដៃ ភ្លៅ ឬ ពោះ។ អ្នកជំងឺគួរកំណត់យកផ្នែកណាមួយក្នុងចំណោមផ្នែកនៃរាងកាយខាងលើ ប៉ុន្តែ គួរចាក់នៅត្រង់កន្លែងផ្សេងគ្នារាល់ពេលដោយខុសគ្នាពី2ទៅ3សង់ទីម៉ែត្រ។

      ・ប្រសិនបើមិនឃើញមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្រោយប្រើប្រាស់ឱសថនេះរយៈពេល3ទៅ4ខែហើយនោះទេ គួរជ្រើសរើសវិធីព្យាបាលផ្សេងទៀត។

      ・អ្នកដែលងាយទទួលរងនូវផលរំខាននៃឱសថ ធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ៖

      (1) អ្នកដែលមានមុខងារក្រពេញPituitary glandឬក្រពញAdrenal glandចុះខ្សោយ

      (2) អ្នកដែលមិនបរិភោគអាហារឬបរិភោគអាហារមិនទៀងពេលវេលាឬមិនមានតុល្យភាពក្នុងរបបអាហារឬអ្នកដែលមានសុខភាពរាងកាយទន់ខ្សោយ

      (3) អ្នកដែលធ្វើលំហាត់ប្រាណខ្លាំងក្លា

      (4) អ្នកដែលពិសារគ្រឿងស្រវឹងច្រើន

      ・នៅពេលកើតមានអាការៈផ្សេងៗដោយសារកម្រិតជាតិស្ករចុះទាបខ្លាំង គួរបរិភោគស្ករឬទឹកផ្លែឈើក្នុងបរិមាណសមស្របដើម្បីបង្កើនជាតិស្ករក្នុងឈាមឡើងវិញ។ ម្យ៉ាងទៀត អ្នកជំងឺគួរប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានទម្រង់ដូចទៅនឹងសារធាតុGLP-1នៅក្នុងរាងកាយរបស់មនុស្ស ដោយមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួល(Receptor)នៃសារធាតុGLP-1 ដើម្បីភ្ញោចអោយមានការបញ្ចេញអរម៉ូនអាំងស៊ុយលីន(ជាអរម៉ូនបញ្ចុះជាតិស្ករក្នុងឈាម) និង ទប់ស្កាត់ការបញ្ចេញអរម៉ូនគ្លុយកាហ្កុង(Glucagon)(ជាអរម៉ូនបង្កើនជាតិស្ករក្នុងឈាម)ពីក្រពេញលំពែង នៅពេលមានការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp