Indocyanine green

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
      - ការថតរូបភាពនៃសរសៃឈាមនៅផ្នែករេទីននិងផ្នែកChoroidនៃភ្នែក (Chorioretinal blood vessels)។
      - ការពិនិត្យមុខងារថ្លើម (អត្រាPlasma clearance, អត្រាR, អត្រាHepatic blood flow) សម្រាប់ការធ្វើរោគវិនិច្ឆ័យទៅលើស្ថានភាពនៃជំងឺថ្លើមនិងលទ្ធផលជាសះស្បើយ។
      - ការពិនិត្យមុខងារប្រព័ន្ធរបត់ឈាម (Cardiac output, Mean circulation time, Abnormal blood flow) សម្រាប់ការធ្វើរោគវិនិច្ឆ័យទៅលើជំងឺទាក់ទងនឹងសរសៃឈាមបេះដូង។
      - ការវាយតម្លៃទៅលើស្ថានភាពចរន្តឈាមនៅក្នុងសរសៃឈាមនិងជាលិកា។
      - ការពិនិត្យវត្តមាននៃSentinel lymph node ចំពោះអ្នកជំងឺមហារីកសុដន់ ឬ អ្នកជំងឺMalignant melanoma។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើនៅក្នុងការថតរូបភាពនៃសរសៃឈាមនៅផ្នែករេទីននិងផ្នែកChoroidនៃភ្នែក (Chorioretinal blood vessels):
      មនុស្សពេញវ័យ ប្រើក្នុងកម្រិត 25mg ដោយលាយនៅក្នុងទឹកបិតសម្រាប់លាយថ្នាំចាក់បរិមាណ2mL រួចចាក់ក្នុងសរសៃវ៉ែននៅគន្លាក់ដៃក្នុងល្បឿនលឿន។
      ・ករណីប្រើនៅក្នុងបម្រើបម្រាស់ផ្សេងទៀត:
      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុអ៊ីយ៉ូត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp