Heparinoid
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - អាការៈរលាកសរសៃវ៉ែនដោយសារកំណកឈាម (Thrombophlebitis) - អាការៈឈឺចាប់ និង ជំងឺប្រភេទរលាកមួយចំនួន ដែលបណ្ដាលមកពីចរន្តឈាមរត់មានបញ្ហា (អាការៈរឹងនិងឈឺចាប់ក្រោយពេលចាក់ថ្នាំ) - រលាកស្បែកដោយសារធាតុត្រជាក់(Frostbite) - ព្យាបាលនិងបង្កាកុំអោយស្នាមរបួសឡើងក្រាស់ឬផ្លែ - ជំងឺគ្រើមបាតដៃ (Keratodermia tylodes palmaris progressiva, KTPP) - ជំងឺខ្វះសារធាតុខ្លាញ់លើស្បែក(Asteatosis) - អាការៈហើម ដក់ឈាម រលាកសរសៃកែង ឈឺសាច់ដុំ រលាកសន្លាក់ ក្រោយរងរបួសដោយការប៉ះទង្គិច(ដំណំ គ្រេច ថ្លោះ) - អាការៈវៀចកដោយសារបញ្ហាសាច់ដុំដែលកើតចំពោះទារក។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលាបលើស្បែក (0.3%): ជាទូទៅ ប្រើ1ថ្ងៃ1~ច្រើនដង លាបដោយផ្ទាល់ឬលាបលើស្បៃជាដើមរួចគ្របពីលើកន្លែងដែលមានអាការៈ។ 
- 
                    ហាមប្រើ・អ្នកដែលមានជំងឺទាក់ទងនឹងប្រព័ន្ធឈាមលក្ខណៈមានអាការៈហូរឈាម (ជំងឺឈាមក្រកក(Hemophilia) ជំងឺថយចុះចំនួនប្លាកែត(Thrombocytopenia) ជំងឺមានស្នាមជាំស្វាយលើស្បែក(Purpura) ជាដើម)។ ・អ្នកដែលអាចនឹងទទួលលទ្ធផលមិនល្អធ្ងន់ធ្ងរ ប្រសិនបើមានការហូរឈាមតែបន្តិចបន្តួចក៏ដោយ។ 
- 
                    ផលរំខានផលរំខានរួមមាន ឡើងកន្ទួលក្រហម ស្នាមក្រហមលើស្បែក រមាស់ស្បែក រលាកស្បែក ក្រហាយស្បែក ស្នាមជាំស្វាយ ។ល។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・គួរចៀសវាងប្រើឱសថនេះនៅលើស្បែកដែលរលាត់ មានដំបៅ ឬ របួស ឬ នៅលើភ្នាសសើមដូចជាភ្នែកជាដើម។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពដូចខាងក្រោម៖ - ទប់ស្កាត់ការបំលែងពីProthrombinទៅជាThrombin ក៏ដូចជាទប់ស្កាត់ការកកើតកំណកឈាម - ជម្រុញការកើនឡើងនៃចរន្តឈាមរត់ និង ប្រព័ន្ធទឹករងៃ - ទប់ស្កាត់ការភ្ជាប់នៃសារធាតុហ្វីប្រីន(Fibrin)ទៅនឹងជាលិកា ធ្វើអោយបំបាត់អាការៈរលាកនៅសន្លាក់ឬសរសៃកែងជាដើម - បន្ថែមជាតិទឹកដល់កោសិកាស្រទាប់លើនៃស្បែក - ទប់ស្កាត់ការកើនឡើងនៃកោសិកាដែលបង្កជាការក្រិនស្បែក។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
