Heparin sodium
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំចាក់: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ព្យាបាលជំងឺកកើតកំណកឈាមច្រើនក្នុងសរសៃឈាម (ជំងឺDisseminated intravascular coagulation syndrome, DIC) - ទប់ស្កាត់ការកើតមានកំណកឈាមនៅពេលប្រើប្រាស់ឧបករណ៍ក្រៅរាងកាយទាក់ទងនឹងចរន្តឈាម ដូចជា ឧបករណ៍លាងឈាម ឧបករណ៍ជំនួសមុខងារបេះដូងនិងសួត(Heart-lung machine) ជាដើម។ - ទប់ស្កាត់ការកើតមានកំណកឈាមនៅពេលស៊កបំពង់Catheterទៅក្នុងសរសៃឈាម។ - ទប់ស្កាត់ការកើតមានកំណកឈាមនៅពេលធ្វើការបញ្ចូលឈាមឬការពិនិត្យឈាម។ - បង្ការនិងព្យាបាលជំងឺស្ទះដោយសារកំណកឈាម (ជំងឺកើតមានកំណកឈាមនៅសរសៃឈាមវ៉ែន ជំងឺស្ទះសរសៃឈាមក្នុងបេះដូង ជំងឺស្ទះកំណកឈាមនៅក្នុងសួត ជំងឺស្ទះកំណកឈាមនៅក្នុងខួរក្បាល ជំងឺស្ទះកំណកឈាមនៅតាមសរសៃឈាមអាកទែរនៃអវៈយវៈ ការស្ទះកំណកឈាមនៅក្នុងពេលឬក្រោយពេលវះកាត់។ល។)។ ករណីថ្នាំលាប: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - អាការៈឈឺចាប់ និង ជំងឺប្រភេទរលាកមួយចំនួន ដែលបណ្ដាលមកពីចរន្តឈាមរត់មានបញ្ហា (អាការៈរឹងនិងឈឺចាប់ក្រោយពេលចាក់ថ្នាំ) - អាការៈហើមក្រោយរបួសដោយការប៉ះទង្គិច(ដំណំ គ្រេច ថ្លោះ) អាការៈដក់ឈាម អាការៈរលាកសរសៃកែង ឈឺសាច់ដុំ រលាកសន្លាក់ - ព្យាបាលនិងបង្កាកុំអោយស្នាមរបួសឡើងក្រាស់ឬផ្លែ - អាការៈរលាកសរសៃវ៉ែនដោយសារកំណកឈាម (Thrombophlebitis)។ 
- 
                    កម្រិតប្រើប្រាស់សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។ 
- 
                    ហាមប្រើករណីថ្នាំចាក់: ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងមានអាការៈហូរឈាម (ជំងឺស្នាមជាំស្វាយលើស្បែកដោយសារការថយចុះនៃចំនួនប្លាកែត(Thrombocytopenic purpura) ជំងឺឈាមក្រកក(Hemophilia) កំពុងមករដូវ កំពុងទទួលការវះកាត់ ជំងឺដំបៅក្រពះពោះវៀន ជំងឺហូរឈាមនៅប្រព័ន្ធតម្រងនោម មានអាការៈក្អួតឈាម រលូតកូន ទើបសម្រាលកូនរួចភ្លាម កំពុងសង្ស័យថាមានហូរឈាមក្នុងក្បាល ។ល។) ・អ្នកដែលអាចកើតមានអាការៈហូរឈាម (ជំងឺមហារីកនៃសរីរាង្គខាងក្នុង ជំងឺរលាកពោះវៀនធំ ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារបាក់តេរី(Bacterial Endocarditis) ជំងឺលើសសម្ពាធឈាមកម្រិតធ្ងន់ ជំងឺទឹកនោមផ្អែមកម្រិតធ្ងន់ ។ល។) ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។ ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។ ・អ្នកដែលទើបទទួលការវះកាត់ផ្នែកប្រព័ន្ធសរសៃប្រសាទឬក្រោយទទួលការរងរបួសរួច។ ・អ្នកដែលធ្លាប់មានជំងឺថយចុះចំនួនប្លាកែតដោយសារសារធាតុហិប៉ារីន(Heparin-induced thrombocytopenia, HIT)។ ករណីថ្នាំលាប: ・អ្នកដែលមានជំងឺទាក់ទងនឹងប្រព័ន្ធឈាមលក្ខណៈមានអាការៈហូរឈាម។ ・អ្នកដែលអាចនឹងទទួលលទ្ធផលមិនល្អលក្ខណៈធ្ងន់ធ្ងរ ប្រសិនបើមានការហូរឈាមតែបន្តិចបន្តួចក៏ដោយ។ ・ការប្រើនៅលើស្បែកដែលរលាត់ឬដំបៅ។ ・ការប្រើនៅភ្នែក។ 
- 
                    ផលរំខានករណីថ្នាំចាក់: ផលរំខានរួមមាន រមាស់ស្បែក កន្ទាលត្រអាក រងាញាក់ ក្ដៅខ្លួន រលាកច្រមុះ អាការៈហឺត ហូរទឹកភ្នែក ជ្រុះរោមឬសក់ ស្នាមពណ៌សលើស្បែក ពុកឆ្អឹង។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម សម្បុរខៀវស្វាយ កន្ទាលត្រអាក ស្មារតីដឹងខ្លួនធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ) - អាការៈហូរឈាមនៅក្នុងខួរក្បាល នៅក្នុងក្រពះពោះវៀន ក្នុងសួត ក្នុងពោះ។ល។ - ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមក្រោមស្បែកនៅតាមដៃជើង (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)។ ករណីថ្នាំលាប: ផលរំខានរួមមាន ឡើងកន្ទួលក្រហម ស្នាមក្រហម រមាស់ស្បែក ។ល។ 
- 
                    អន្តរប្រតិកម្មករណីថ្នាំចាក់: ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថប្រឆាំងកំណកឈាម, ឱសថរំលាយកំណកឈាម(Urokinase, t-PA ជាដើម), ឱសថដែលទប់ស្កាត់សកម្មភាពរបស់ប្លាកែត(Aspirin, Dipyridamole, Ticlopidine ជាដើម) - អាចធ្វើអោយការហូរឈាមងាយកើតឡើង។ ・ឱសថប្រឆាំងបាក់តេរីប្រភេទតេត្រាសាយគ្លីន, ឱសថបង្កើនសកម្មភាពបេះដូង(ឱសថDigitalis), ឱសថប្រភេទNitroglycerin - អាចធ្វើអោយសកម្មភាពនៃឱសថHeparin Sodium ថយចុះ។ ・ឱសថSugammadex sodium - អាចធ្វើអោយសកម្មភាពនៃឱសថHeparin Sodium កើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនករណីថ្នាំចាក់: ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេសករណីថ្នាំចាក់: ・ការបញ្ឈប់ការប្រើប្រាស់ឱសថនេះភ្លាមៗអាចធ្វើអោយកើតមានកំណកឈាមនាំអោយមានគ្រោះថ្នាក់ ដូច្នេះ ករណីឈប់ប្រើប្រាស់ឱសថនេះ ត្រូវបញ្ចុះកម្រិតប្រើប្រាស់បន្តិចម្ដងៗ។ ・ដើម្បីបន្សាបឥទ្ធិពលនៃHeparin sodiumនៅពេលមានបញ្ហាកើតឡើង គេអាចប្រើប្រាស់សារធាតុProtamine sulfate ដោយត្រូវការ1~1.5mgសម្រាប់Heparin 100 IU (1mg)។ ករណីថ្នាំលាប: ・មិនត្រូវប្រើឱសថនេះនៅលើស្បែកដែលរលាត់ មានដំបៅ ឬ របួស ឬ នៅលើភ្នាសសើមដូចជាភ្នែកជាដើម។ 
- 
                    សកម្មភាពឱសថករណីថ្នាំចាក់: ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការកកើតកំណកឈាម ដោយមានសកម្មភាពភ្ញោចសារធាតុអង់ទីត្រុំប៊ីនIII (Antithrombin III)ដើម្បីទប់ស្កាត់សកម្មភាពនៃសារធាតុត្រុំប៊ីន កត្តាកំណកឈាមIXaដល់XIIa និង សារធាតុKallikrein ក្នុងដំណើរការបង្កើតកំណកឈាម។ ករណីថ្នាំលាប: ឱសថនេះមានសកម្មភាពដូចខាងក្រោម៖ - ទប់ស្កាត់ការបំលែងពីProthrombinទៅជាThrombin ក៏ដូចជាទប់ស្កាត់ការកកើតកំណកឈាម - ជម្រុញចរន្តឈាមរត់ និង ចរន្តរត់នៃប្រព័ន្ធទឹករងៃផងដែរ - ទប់ស្កាត់ការភ្ជាប់នៃសារធាតុហ្វីប្រីន(Fibrin)ទៅនឹងជាលិកា ដើម្បីបំបាត់អាការៈរលាកនៅសន្លាក់ឬសរសៃកែងជាដើម - ធ្វើប្រតិកម្មបន្ថែមជាតិទឹកដល់ស្នាមរបួសនិងរំលាយសារធាតុមួយចំនួនក្នុងជាលិកា ធ្វើអោយស្នាមរបួសមានលក្ខណៈទន់។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
