Hemocoagulase
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈហូរឈាម នៅក្នុងសួត តាមច្រមុះ ក្នុងមាត់ នៅប្រដាប់ភេទ ក្នុងតម្រងនោម ពីរបួស ។ល។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: - មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 1~2 ខ្នាត ចាក់តាមសរសៃវ៉ែនឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ - កុមារ:ប្រើ1ថ្ងៃ 0.3~1 ខ្នាត ចាក់តាមសរសៃវ៉ែនឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលកំពុងប្រើប្រាស់ឱសថThrombin។ 
- 
                    ផលរំខានផលរំខានរួមមាន កន្ទាលត្រអាក មុខក្រហម ពិបាកដកដង្ហើម អារម្មណ៍ច្រាលក្ដៅឡើង ងងុយគេង បេះដូងលោតញាប់ ហើមបំពង់ក រឹងនៅកន្លែងចាក់ថ្នាំ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - សម្បុរខៀវស្វាយ ពិបាកដកដង្ហើម ពិបាកក្នុងទ្រូង (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))។ 
- 
                    អន្តរប្រតិកម្ម・ឱសថThrombin - អាចធ្វើអោយការកកើតកំណកឈាមកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។ ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថប្រឆាំងផ្លាស្មីន(Plasmin) (ឱសថTranexamic acid, ឱសថEpsilon aminocaproic acid ជាដើម) - អាចធ្វើអោយការកកើតកំណកឈាមកើនឡើងករណីប្រើក្នុងកម្រិតខ្ពស់។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់អាការៈហូរឈាម ដោយមានសកម្មភាពដូចទៅនឹងសារធាតុThrombinនិងThromboplastinនៅក្នុងរាងកាយមនុស្ស។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពជម្រុញសកម្មភាពរបស់ប្លាកែតនៅក្នុងការបង្កើតជាកំណកឈាមផងដែរ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
