Gusperimus hydrochloride
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលប្រតិកម្មបដិសេធ(Transplant rejection)ក្រោយការវះកាត់ផ្លាស់ប្ចូរសរីរាង្គតម្រងនោម ប្រភេទកើតឡើងឆាប់រហ័សក្រោយការវះកាត់ និង ប្រភេទស្រួចស្រាវ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 3~5mg/kg លាយនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់ឬសូលុយស្យុងអំបិល(Saline)ឬសូលុយស្យុងគ្លុយកូស5% រួចបន្តពង្រាវនៅក្នុងសូលុយស្យុងអំបិល(Saline)ឬសូលុយស្យុងគ្លុយកូស5%ចំណុះ100~500mL ដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល3ម៉ោង។ បន្តប្រើប្រាស់ឱសថនេះរយៈពេល7ថ្ងៃជាប់ៗគ្នា ប៉ុន្តែអាចបង្កើនដល់10ថ្ងៃជាប់ៗគ្នាទៅតាមស្ថានភាពរបស់អ្នកជំងឺ។ 
- 
                    ហាមប្រើ・ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន។ 
- 
                    ផលរំខានផលរំខានរួមមាន ចំនួនប្លាកែតថយចុះ ចំនួនគ្រាប់ឈាមសថយចុះ អេម៉ូក្លូប៊ីនថយចុះ គ្រាប់ឈាមក្រហមថយចុះ មុខក្រហម អាការៈស្ពឹកនៅមុខ ALT(GPT)កើនឡើង។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - រួយខ្លួន វិលមុខ បេះដូងលោតញាប់ ដកដង្ហើមដង្ហក់ ឈឺក្បាល ក្ដៅខ្លួន ឈឺបំពង់ក ហ៊ឹងត្រចៀក ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមក្រោមស្បែក ងាយហូរឈាម មានស្នាមជាំលើស្បែក ឈាមក្រកក (ប៉ះពាល់ប្រព័ន្ធឈាមធ្វើអោយគ្រាប់ឈាមគ្រប់ប្រភេទថយចុះ) - ប៉ះពាល់ប្រព័ន្ធដំណកដង្ហើម - រោគសញ្ញាស្រដៀងនឹងផ្ដាសាយ រួយខ្លួន ក្ដៅខ្លួន ក្អួតចង្អោរ (ជំងឺឆ្លង) - ភ្លេចភ្លាំង ពិបាកផ្ដុំអារម្មណ៍ពិចារណា ស្ពឹកដៃជើង ពិបាកនិយាយ សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី (Progressive multifocal leukoencephalopathy, PML) - រួយខ្លួន ឈឺក្បាល ក្ដៅខ្លួន ហើម ឈឺផ្នែកខាងក្រោមនៃពោះ នោមញឹក នោមសល់ នោមឈាម បរិមាណទឹកនោមថយចុះ (ជំងឺតម្រងនោមBK virus nephropathy)។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។ ・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ប្រតិកម្មបដិសេធ (Transplant rejection) តាមរយៈការបង្អាក់ដំណើរការនៃការវិវត្តនិងការកើនឡើងនៃកោសិកាទឹករងៃTដែលមានសកម្មភាពបំផ្លាញកោសិកា(Cytotoxic T lymphocyte) ព្រមទាំងទប់ស្កាត់ការផលិតអង់ទីករដោយការបង្អាក់ដំណើរការកើនឡើងនិងការវិវត្តនៃកោសិកាទឹករងៃBសកម្ម(Activated B lymphocyte)។ ឱសថនេះខុសពីឱសថCiclosporinនិងឱសថស្តេរ៉ូអ៊ីត ត្រង់ឱសថនេះមិនមានសកម្មភាពទប់ស្កាត់ការផលិតLymphokineនិងសកម្មភាពបំបាត់ការរលាកនោះទេ។ ឱសថនេះមានលក្ខណៈស្រដៀងទៅនឹងឱសថAzathioprineនិងឱសថMizoribineត្រង់សកម្មភាពទប់ស្កាត់ការកើនឡើងនៃកោសិកាទឹករងៃ ប៉ុន្តែ ខុសគ្នាត្រង់ឱសថនេះមិនមានសកម្មភាពទប់ស្កាត់ប្រតិកម្មសំយោគអាស៊ីតនុយក្លេអិច(DNA)ឬសកម្មភាពបំផ្លាញកោសិកាឡើយ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
