Guanabenz acetate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមដែលមិនបណ្ដាលមកពីជំងឺផ្សេងទៀត។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:លេប1ដង2mg 1ថ្ងៃ2ដង។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់ 1ដង4mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ផលរំខានងងុយគេង ស្ងួតក សម្ពាធឈាមចុះទាបពេលក្រោកឈរ មុខងារភេទធ្លាក់ចុះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ដោយសារឱសថនេះមិនធ្វើអោយបរិមាណឈាមច្របាច់ពីបេះដូងឬបរិមាណឈាមចូលក្នុងតម្រងនោមថយចុះនោះទេ គេអាចប្រើឱសថនេះចំពោះអ្នកជំងឺខ្សោយបេះដូងឬអ្នកជំងឺខ្សោយតម្រងនោមបាន។ 
- 
                    សកម្មភាពឱសថភ្ញោចគ្រឿងទទួលα2នៅក្នុងប្រព័ន្ធប្រសាទកណ្ដាល ជាពិសេសផ្នែកSolitary nucleus ដើម្បីទប់ស្កាត់សកម្មភាពភ្ញោចសរសៃប្រសាទស៊ីមប៉ាសេទិចចាប់ពីផ្នែកBrainstemទៅ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
