Glycopyrronium bromide
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) រួមមាន ជំងឺរលាកទងសួតរ៉ាំរ៉ៃ និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំបាញ់ស្រូបតាមមាត់: មនុស្សពេញវ័យ: ប្រើ 1ថ្ងៃ1ដង50μg ដោយដាក់កាប់ស៊ុលថ្នាំទៅក្នុងឧបករណ៍ដែលភ្ជាប់មកជាមួយ រួចបាញ់ដើម្បីស្រូបតាមមាត់។ 
- 
                    ហាមប្រើ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma))។ ・អ្នកដែលមានបញ្ហាផ្នែកមុខងារបញ្ចេញទឹកនោម ដូចជា ជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly) ជាដើម។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
