Glycerin + Fructose
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ - ព្យាបាលអាការៈកើនឡើងនៃសម្ពាធក្នុងក្បាល ឬ អាការៈហើមក្នុងក្បាល។ - ព្យាបាលអាការៈបាត់បង់ស្មារតី បញ្ហាប៉ះពាល់សរសៃប្រសាទ និង រោគសញ្ញាផ្សេងៗដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម តាមរយៈការបំបាត់អាការៈកើនឡើងនៃសម្ពាធក្នុងក្បាល ឬ អាការៈហើមក្នុងក្បាល ៖ ជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ជំងឺហូរឈាមក្នុងខួរក្បាល ជំងឺហូរឈាមក្រោមស្រទាប់ខួរក្បាល(Subarachnoid hemorrhage, SAH) របួសប៉ះទង្គិចក្បាល ជំងឺមហារីកខួរក្បាល ជំងឺរលាកស្រោមខួរ។ - ការព្យាបាលក្រោយការវះកាត់ខួរក្បាល។ - ការបង្រួមមាឌខួរក្បាលនៅពេលវះកាត់ខួរក្បាល។ - ការបញ្ចុះសម្ពាធក្នុងភ្នែក។ - ការបង្រួមមាឌភ្នែកនៅពេលវះកាត់ភ្នែក។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: ក្នុងឱសថ200mL រួមមាន Glycerin 20g, Fructose 10g។ មនុស្សពេញវ័យ:ប្រើ1ដង 200~500mL 1ថ្ងៃ1~2ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល2~3ម៉ោងសម្រាប់ចំណុះ500mL។ បន្តប្រើប្រាស់ឱសថនេះរយៈពេល1~2សប្ដាហ៍។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រើនៅក្នុងការបង្រួមមាឌខួរក្បាលនៅពេលវះកាត់ខួរក្បាល ត្រូវប្រើ1ដង500mL ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30នាទី។ ករណីប្រើនៅក្នុងការបញ្ចុះសម្ពាធក្នុងភ្នែកឬការបង្រួមមាឌភ្នែកនៅពេលវះកាត់ភ្នែក ត្រូវប្រើ1ដង 300~500mL ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល45~90នាទី។ 
- 
                    ហាមប្រើ・អ្នកដែលមានបញ្ហាក្នុងការបំបែកស្ករហ្វ្រុកតូសឬសារធាតុគ្លីសេរីន(Glycerin)លក្ខណៈតំណពូជ (Fructose or Glycerin metabolism disorders)។ ・អ្នកដែលមានជំងឺស៊ីទ្រូលីនក្នុងឈាមប្រភេទទីIIដែលកើតនៅលើមនុស្សពេញវ័យ(Citrullinemia)។ 
- 
                    ផលរំខានផលរំខានរួមមាន ចង់ក្អួត ទឹកនោមមានលាយសារធាតុអេម៉ូក្លូប៊ីន ឈឺក្បាល ស្ងួតក កម្រិតប៉ូតាស្យូមក្នុងឈាមថយចុះ ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ក្អួតចង្អោរ ឈឺពោះ ពិបាកដកដង្ហើម ញ័រ បាត់បង់ស្មារតី (រោគសញ្ញានៃការឡើងកម្រិតអាស៊ីតក្នុងឈាម)។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពកាត់បន្ថយជាតិទឹកក្នុងផ្នែកមួយចំនួននៃរាងកាយ តាមរយៈប្រតិកម្មអូស្មូសដោយដើរតួនាទីជាសារធាតុបង្កើនកំហាប់អូស្មូស។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
