γ-Aminobutyric acid
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញាផ្សេងៗបន្សល់ក្រោយពេលរបួសប៉ះទង្គិចក្បាល មានដូចជា ឈឺក្បាល ធ្ងន់ក្បាល ឆាប់ហត់ អារម្មណ៍ក្ដៅច្រាលឡើង ហ៊ឹងត្រចៀក ភ្លេចភ្លាំង បញ្ហាដំណេក អារម្មណ៍មិនសូវចង់ធ្វើអ្វី ។ល។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ3g បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ផលរំខាន
ផលរំខានរួមមាន បាត់បង់ចំណង់អាហារ រាករូសឬទល់លាមក ចង់ក្អួត ។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបង្កើនសកម្មភាពរបស់អង់ស៊ីមHexokinase ដែលមានតួនាទីចាំបាច់នៅក្នុងដំណើរការនៃវដ្តTCA (TCA cycle) ដើម្បីជម្រុញប្រតិកម្មនៃម៉ូលេគុលស្ករ ក៏ដូចជា ប្រតិកម្មផ្សេងៗនៅក្នុងខួរក្បាល ព្រោះគ្លុយកូសជាប្រភពនៃថាមពលសម្រាប់សកម្មភាពនានានៅក្នុងខួរក្បាល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp