Ergometrine maleate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការជម្រុញការកន្ត្រាក់ស្បូន ព្រមទាំងប្រើនៅក្នុងការបង្ការនិងព្យាបាលអាការៈហូរឈាមនៅក្នុងស្បូននៅក្នុងករណីដូចខាងក្រោម៖

      - មុននិងក្រោយបញ្ចេញសុកនៅពេលសម្រាលកូន

      - អាការៈហូរឈាមដោយសារស្បូនមិនកន្ត្រាក់ក្រោយពេលសម្រាល

      - អាការៈនៃស្បូនមិនវិលត្រឡប់មកសភាពដើមវិញក្រោយពេលសម្រាល

      - ការសម្រាលកូនដោយវះកាត់

      - ការរលូតកូន

      - ការពន្លូតកូនដោយសិប្បនិម្មិត។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ 1ដង0.2mg ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬ ចាក់តាមសរសៃវ៉ែន។

    • ហាមប្រើ

      ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・មុនពេលសម្រាលក្បាលទារកចេញ ក្នុងពេលសម្រាលកូន។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទErgot alkaloidsផ្សេងទៀត។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូងធ្ងន់ធ្ងរ។

      ・អ្នកដែលមានអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis)

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថណាមួយក្នុងចំណោមឱសថខាងក្រោម ៖

      - ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV protease inhibitors (Ritonavir, Indinavir, Nelfinavir, Saquinavir, Atazanavir, Fosamprenavir, Darunavir)

      - ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Itraconazole, Voriconazole)

      - ឱសថដែលភ្ញោចគ្រឿងទទួល5-HT1B/1D (Sumatriptan, Zolmitriptan, Eletriptan, Rizatriptan, Naratriptan)

      - Efavirenz, Telaprevir, Cobicistat, Ergotamine, Dihydroergotamine។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp