Calcium gluconate hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បំបាត់អាការៈកន្ត្រាក់នៃសាច់ដុំ(Tetany)ឬអាការៈស្រដៀងនោះ ដែលបណ្ដាលមកពីកម្រិតកាល់ស្យូមនៅក្នុងឈាមធ្លាក់ចុះទាប។

      - បំពេញជាតិកាល់ស្យូមចំពោះកុមារដែលមានជំងឺសេលីអាក(Celiac disease)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 1~5g ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើឱសថនេះក្នុងកំហាប់ 8.5w/v% (0.39mEq/mL) ក្នុងកម្រិត0.4~2.0g (ថ្នាំចាក់8.5%ត្រូវនឹង 4.7~23.5mL ត្រូវនឹងកម្រិតកាល់ស្យូម1.83~9.17mEq) 1ថ្ងៃ1ដងដោយចាក់តាមសរសៃវ៉ែនយឺតៗ។ ចំពោះកុមារដែលមានជំងឺសេលីអាក(Celiac disease) ត្រូវប្រើឱសថនេះក្នុងករណីដែលអ្នកជំងឺមិនអាចប្រើថ្នាំលេបបាន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលមានកម្រិតកាល់ស្យូមខ្ពស់នៅក្នុងឈាម។

      ・អ្នកដែលមានជំងឺក្រួសក្នុងតម្រងនោម។

      ・អ្នកដែលមានជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថEstramustine phosphate sodium hydrate។

      ករណីថ្នាំចាក់:

      ・អ្នកដែលមានកម្រិតកាល់ស្យូមខ្ពស់នៅក្នុងឈាម។

      ・អ្នកដែលមានជំងឺក្រួសក្នុងតម្រងនោម។

      ・អ្នកដែលមានជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថបង្កើនសកម្មភាពបេះដូងប្រភេទCardiac glycoside(Metildigoxin, Digoxin, Digitoxin ជាដើម)។

    • ផលរំខាន

      ផលរំខានរួមមាន បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ទល់លាមក ឈឺក្រពះ អស់កម្លាំង។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ទល់លាមក បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ឈឺពោះ ខ្សោយសាច់ដុំ ស្ងួតក នោមច្រើន ផឹកទឹកច្រើន រមាស់ ឆាប់ម៉ូរម៉ៅ (រោគសញ្ញានៃការលើសជាតិកាល់ស្យូមក្នុងឈាម)

      - ឈឺពោះ ឈឺផ្នែកចង្កេះនិងខ្នង ទឹកនោមមានលាយឈាម (ជំងឺក្រួសក្នុងតម្រងនោម)។

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប:

      ・ឱសថEstramustine phosphate sodium hydrate - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថEstramustineថយចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបង្កើនសកម្មភាពបេះដូង (Metildigoxin, Digoxin, Digitoxin ជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone (Ciprofloxacin, Norfloxacin, Tosufloxacin), ឱសថព្យាបាលជំងឺពុកឆ្អឹងប្រភេទBisphosphonates(Etidronate disodiumជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Minocycline, Doxycycline, Tetracyclineជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថTubocurarine, ឱសថPancuronium, ឱសថVecuronium - អាចធ្វើអោយសកម្មភាពបន្ធូរសាច់ដុំនៃឱសថទាំងនេះថយចុះ។

      ករណីថ្នាំចាក់:

      ・ឱសថបង្កើនសកម្មភាពបេះដូង (Metildigoxin, Digoxin, Digitoxin ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថTubocurarine, ឱសថPancuronium, ឱសថVecuronium - អាចធ្វើអោយសកម្មភាពបន្ធូរសាច់ដុំនៃឱសថទាំងនេះថយចុះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រសិនបើពិនិត្យឃើញឬមានរោគសញ្ញានៃការលើសជាតិកាល់ស្យូមនៅក្នុងឈាម(ទល់លាមក បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ឈឺពោះ ខ្សោយសាច់ដុំ រមាស់ស្បែក ឆាប់ម៉ូរម៉ៅ) ត្រូវផ្អាកការប្រើប្រាស់ឱសថនេះ។

      ・អាចមានករណីដែលឱសថត្រូវបានប្រើនៅក្នុងការបន្សាបការពុលឱសថប្រភេទCalcium antagonistsផងដែរ។

    • សកម្មភាពឱសថ

      កង្វះកាល់ស្យូមអាចធ្វើអោយប៉ះពាល់ដល់សកម្មភាពនៃប្រព័ន្ធប្រសាទនិងសាច់ដុំ។ ឱសថនេះជាសារធាតុកាល់ស្យូមដែលមានប្រសិទ្ធិភាពបំពេញនូវកម្រិតកាល់ស្យូមដែលកំពុងចុះទាបនៅក្នុងឈាម ក៏ដូចជាមានប្រសិទ្ធិភាពបំបាត់អាការៈផ្សេងៗដែលកើតមានដោយសារកង្វះកាល់ស្យូមផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp