Calcium chloride hydrate
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បំបាត់អាការៈកន្ត្រាក់នៃសាច់ដុំ(Tetany)និងអាការៈស្រដៀងនោះ ដែលបណ្ដាលមកពីកម្រិតកាល់ស្យូមនៅក្នុងឈាមធ្លាក់ចុះទាប។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បំបាត់អាការៈកន្ត្រាក់នៃសាច់ដុំ(Tetany)និងអាការៈស្រដៀងនោះ ដែលបណ្ដាលមកពីកម្រិតកាល់ស្យូមនៅក្នុងឈាមធ្លាក់ចុះទាប។
- អាការៈពុលជាតិសំណ(Lead, Pb)។
- អាការៈពុលជាតិម៉ាញ៉េស្យូម(Magnesium, Mg)។
- បំពេញជាតិកាល់ស្យូមនៅក្នុងជំងឺឆ្អឹងទន់ដែលកើតមាននៅលើស្ត្រីមានផ្ទៃពោះនិងស្ត្រីបំបៅដោះកូន។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង1~2g 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើឱសថនេះក្នុងកំហាប់ 2% (0.36mEq/mL) ក្នុងកម្រិត0.4~1.0g (ថ្នាំចាក់2%ត្រូវនឹង 20~50mL ត្រូវនឹងកម្រិតកាល់ស្យូម7.2~18mEq) 1ថ្ងៃ1ដងដោយចាក់តាមសរសៃវ៉ែនយឺតៗ(5~10នាទីសម្រាប់បរិមាណ20mL)។ ចំពោះជំងឺឆ្អឹងទន់ដែលកើតមាននៅលើស្ត្រីមានផ្ទៃពោះនិងស្ត្រីបំបៅដោះកូន ត្រូវប្រើឱសថនេះក្នុងករណីដែលអ្នកជំងឺមិនអាចប្រើថ្នាំលេបបាន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលមានកម្រិតកាល់ស្យូមខ្ពស់នៅក្នុងឈាម។
・អ្នកដែលមានជំងឺក្រួសក្នុងតម្រងនោម។
・អ្នកដែលមានជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ។
ករណីថ្នាំចាក់:
・អ្នកដែលមានកម្រិតកាល់ស្យូមខ្ពស់នៅក្នុងឈាម។
・អ្នកដែលមានជំងឺក្រួសក្នុងតម្រងនោម។
・អ្នកដែលមានជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថបង្កើនសកម្មភាពបេះដូងប្រភេទCardiac glycoside(Metildigoxin, Digoxin, Digitoxin ជាដើម)។
-
ផលរំខាន
ផលរំខានរួមមាន កម្រិតកាល់ស្យូមក្នុងឈាមកើនឡើង បាត់បង់ចំណង់អាហារ ទល់លាមក អាស៊ីតនៅក្នុងរាងកាយកើនឡើង ក្រួសក្នុងតម្រងនោម(ឈឺខ្នង ឈឺចង្កេះជាដើម) ។ល។
-
អន្តរប្រតិកម្ម
ករណីថ្នាំលេប:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Minocycline, Doxycycline, Tetracyclineជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone (Ciprofloxacin, Norfloxacin, Tosufloxacinជាដើម), ឱសថEstramustine phosphate sodium hydrate, ឱសថព្យាបាលជំងឺពុកឆ្អឹងប្រភេទBisphosphonates(Etidronate disodiumជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។ គួរទុកគម្លាតរវាងការប្រើប្រាស់ឱសថទាំងនេះអោយបានឆ្ងាយពីគ្នា។
・ឱសថបង្កើនសកម្មភាពបេះដូង (Metildigoxin, Digoxin, Digitoxin ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថPolycarbophil calcium - អាចធ្វើអោយកម្រិតកាល់ស្យូមនៅក្នុងឈាមកើនឡើងខ្ពស់។
ករណីថ្នាំចាក់:
・ឱសថបង្កើនសកម្មភាពបេះដូងប្រភេទCardiac glycoside (Metildigoxin, Digoxin, Digitoxin ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់បេះដូងធ្ងន់ធ្ងរ។ ដូច្នេះ ហាមប្រើរួមគ្នា។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើពិនិត្យឃើញឬមានរោគសញ្ញានៃការលើសជាតិកាល់ស្យូមនៅក្នុងឈាម(ទល់លាមក បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ឈឺពោះ ខ្សោយសាច់ដុំ រមាស់ស្បែក ឆាប់ម៉ូរម៉ៅ) ត្រូវផ្អាកការប្រើប្រាស់ឱសថនេះ។
・អាចមានករណីដែលឱសថត្រូវបានប្រើនៅក្នុងការបន្សាបការពុលឱសថប្រភេទCalcium antagonistsផងដែរ។
-
សកម្មភាពឱសថ
កង្វះកាល់ស្យូមអាចធ្វើអោយប៉ះពាល់ដល់សកម្មភាពនៃប្រព័ន្ធប្រសាទនិងសាច់ដុំ។ ឱសថនេះជាសារធាតុកាល់ស្យូមដែលមានប្រសិទ្ធិភាពបំពេញនូវកម្រិតកាល់ស្យូមដែលកំពុងចុះទាបនៅក្នុងឈាម ក៏ដូចជាមានប្រសិទ្ធិភាពបំបាត់អាការៈផ្សេងៗដែលកើតមានដោយសារកង្វះកាល់ស្យូមផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp