Calcitonin salmon
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ដោយសារជំងឺពុកឆ្អឹង។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង10ខ្នាត ចាក់ក្នុងសាច់ដុំ 2ដងក្នុង1សប្ដាហ៍។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ត្រូវប្រុងប្រយ័ត្នចំពោះអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)និងរោគសញ្ញាងាយប្រតិកម្ម(Hypersensitivity)។ ក្រៅពីនេះ អាចកើតមានផលរំខានដូចជា មុខក្រហម បេះដូងលោតញាប់ រោគសញ្ញាក្រពះពោះវៀន ឈឺក្បាល វិលមុខ ស្ពឹកដៃ អស់កម្លាំង។ល។
-
សកម្មភាពឱសថ
ស្របពេលនឺងទប់ស្កាត់សកម្មភាពរបស់កោសិការំលាយឆ្អឹងដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រតិកម្មរំលាយឆ្អឹង ឱសថនេះក៏មានសកម្មភាពជម្រុញការផលិតកោសិកាឆ្អឹងថ្មី ដោយពន្យាររយៈពេលនៃដំណាក់កាលផលិតឆ្អឹងផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp