Caffeine and sodium benzoate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈងងុយគេង

      - អាការៈអស់កម្លាំង

      - អាការៈឈឺក្បាលលក្ខណៈសរសៃឈាមរីកនិងសម្ពាធក្នុងខួរក្បាលកើនឡើង (អាការៈប្រកាំង អាការៈឈឺក្បាលដោយសារសម្ពាធឈាមកើនឡើងខ្ពស់ អាការៈឈឺក្បាលលក្ខណៈញៀនកាហ្វេអ៊ីន ។ល។)

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង 0.1~0.6g 1ថ្ងៃ2~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      ប្រើ1ដង0.1~0.4g 1ថ្ងៃ1~3ដង ចាក់ក្រោមស្បែក ក្នុងសាច់ដុំ ឬ ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ការប្រើហួសកម្រិតអាចធ្វើអោយកើតមានផលរំខានដូចជា ចង្វាក់បេះដូងខុសប្រក្រតី គេងមិនលក់ នៅមិនសុខ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើរួមជាមួយឱសថប្រភេទហ្ស៉ាន់ទីន (Xanthine)ផ្សេងទៀត ដូចជា ឱសថពង្រីកទងសួតAminophyllineឬTheophyllineជាដើម ព្រោះអាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

    • សកម្មភាពឱសថ

      ភ្ញោចប្រព័ន្ធប្រសាទកណ្ដាល ដើម្បីបំបាត់អាការៈងងុយគេងនិងអស់កម្លាំង។ ឱសថនេះមានសកម្មភាពទៅលើសាច់ដុំរលោងនៃសរសៃឈាមនៅតាមអវៈយវៈ ដើម្បីពង្រីកសរសៃឈាមទាំងនោះ។ ម្យ៉ាងទៀត វាមានសកម្មភាពធ្វើអោយសរសៃឈាមអាកទែរនៃខួរក្បាលកន្ត្រាក់ ដើម្បីកាត់បន្ថយបរិមាណឈាមដែលហូរចូលក្នុងខួរក្បាល។ ក្រៅពីនេះ ឱសថនេះក៏មានសកម្មភាពបញ្ចុះទឹកនោមផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp