Cabergoline
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺប៉ាឃីនសុន(Parkinson's disease)
- ជំងឺនៃការបញ្ចេញទឹកដោះខុសប្រក្រតី (Galactorrhea)
- បញ្ហាទាក់ទងនឹងដំណើរបញ្ចេញមេជីវិតញី(Ovulation)ដែលរួមមានការកើនឡើងខ្ពស់នៃអរម៉ូនប្រូឡាក់ទីន(Prolactin)
- ជំងឺមហារីកក្រពេញPituitaryដែលរួមមានការកើនឡើងខ្ពស់នៃអរម៉ូនប្រូឡាក់ទីន(Prolactin) (ករណីមិនចាំបាច់ព្យាបាលដោយការវះកាត់តែប៉ុណ្ណោះ)
- ទប់ស្កាត់ការបញ្ចេញទឹកដោះនៅក្នុងរយៈពេលក្រោយសម្រាលកូនរហូតដល់សុខភាពមាតាត្រឡប់មកប្រក្រតីវិញ(Lying-in period)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីជំងឺប៉ាឃីនសុន(Parkinson's disease):
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង 0.25mg ក្រោយអាហារពេលព្រឹក រយៈពេល1សប្ដាហ៍។ នៅសប្ដាហ៍ទី2 លេប1ថ្ងៃ1ដង 0.5mg ក្រោយអាហារពេលព្រឹក។ បន្ទាប់ពីនោះ អាចបង្កើនកម្រិតម្ដង0.5mg/ថ្ងៃ រៀងរាល់1សប្ដាហ៍ ដើម្បីកំណត់កម្រិតដែលអាចប្រើជាប្រចាំបាន។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ3mg។
・ករណីជំងឺនៃការបញ្ចេញទឹកដោះខុសប្រក្រតី (Galactorrhea) បញ្ហាទាក់ទងនឹងដំណើរបញ្ចេញមេជីវិតញី(Ovulation)ដែលរួមមានការកើនឡើងខ្ពស់នៃអរម៉ូនប្រូឡាក់ទីន(Prolactin) និង ជំងឺមហារីកក្រពេញPituitaryដែលរួមមានការកើនឡើងខ្ពស់នៃអរម៉ូនប្រូឡាក់ទីន(Prolactin) (ករណីមិនចាំបាច់ព្យាបាលដោយការវះកាត់តែប៉ុណ្ណោះ):
មនុស្សពេញវ័យ:ប្រើឱសថនេះ1សប្ដាហ៍1ដង(ថ្ងៃដូចគ្នារៀងរាល់សប្ដាហ៍) នៅមុនពេលចូលគេង។ ចាប់ផ្ដើមលេបពីកម្រិត1ដង 0.25mg បន្ទាប់ពីនោះ អាចបង្កើនកម្រិតម្ដង0.25mg/ថ្ងៃ រៀងរាល់2សប្ដាហ៍ឬលើសពីនេះ ដើម្បីកំណត់កម្រិតដែលអាចប្រើជាប្រចាំ(ជាទូទៅគឺ1ដង0.25~0.75mg)បាន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ដងគឺ1mg។
・ករណីទប់ស្កាត់ការបញ្ចេញទឹកដោះនៅក្នុងរយៈពេលក្រោយសម្រាលកូនរហូតដល់សុខភាពមាតាត្រឡប់មកប្រក្រតីវិញ(Lying-in period):
មនុស្សពេញវ័យ:ក្រោយសម្រាលកូនរួច លេបតែ1ដង 1mg ក្រោយបរិភោគអាហារ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទErgot alkaloids។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងប្រើសបេះដូង ដែលត្រូវបានពិនិត្យបញ្ជាក់ដោយអេកូបេះដូង។
・ស្ត្រីមានផ្ទៃពោះដែលកំពុងមានរោគសញ្ញាToxemia of Pregnancy។
・ស្ត្រីដែលមានរោគសញ្ញាសម្ពាធឈាមកើនឡើងខ្ពស់ក្រោយសម្រាលកូន(Postpartum hypertension)។
-
ផលរំខាន
ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ សម្ពាធឈាមចុះទាបពេលក្រោកឈរ វិលមុខ រវើរវាយ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・សកម្មភាពនៃឱសថទាំងនេះមានលក្ខណៈខ្សោយជាងឱសថប្រភេទL-ដូប៉ា (L-dopa) ប៉ុន្តែ ការកើតមានការប្រែប្រួលរោគសញ្ញាចុះឡើងក្នុង1ថ្ងៃមានលក្ខណៈតិចតួចជាង។
・រោគសញ្ញាក្រពះពោះវៀនច្រើនកើតឡើងនៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះ ប៉ុន្តែ វានឹងបាត់ទៅវិញក្រោយរយៈពេលប៉ុន្មានថ្ងៃ។
-
សកម្មភាពឱសថ
ភ្ជាប់ទៅនឹងគ្រឿងទទួលដូប៉ាមីន និង បង្ហាញសកម្មភាពដូចទៅនឹងសារធាតុដូប៉ាមីនដែរ គឺធ្វើអោយការបញ្ជូនសញ្ញាតាមសរសៃប្រសាទមានលក្ខណៈរលូន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp