Cabazitaxel acetonate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ ប្រើ1ថ្ងៃ1ដង 25mg/m2នៃផ្ទៃក្រឡារាងកាយ ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង។ អនុវត្តរៀងរាល់3សប្ដាហ៍ម្ដង។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ប្រើឱសថនេះរួមជាមួយឱសថPrednisolone។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានមុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹងធ្លាក់ចុះធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានជំងឺឆ្លង។

      ・អ្នកដែលមានអាការៈក្ដៅខ្លួននិងសង្ស័យថាកំពុងកើតមានជំងឺឆ្លង។

      ・អ្នកដែលមានបញ្ហាថ្លើម។

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ (រួមទាំងឱសថដែលមានផ្ទុកសារធាតុPolysorbate 80)។

    • ផលរំខាន

      ផលរំខានរួមមាន នឿយហត់ ក្អួត ចង្អោរ រាករូស មិនសូវឃ្លានអាហារ រោគសញ្ញាខ្វះឈាម ជីវ្ហាវិញាណខុសប្រក្រតី។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន ងាយហូរឈាម អាការៈខ្វះឈាម(ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - បរិមាណទឹកនោមថយចុះ ហើមដៃជើង បាត់បង់ចំណង់អាហារ (មុខងារតម្រងនោមថយចុះ)

      - មិនបត់ជើងធំ ឈឺពោះ ហើមពោះ មិនឃ្លានអាហារ ក្អួតចង្អោរ ក្អួតលាយឈាម លាមកលាយឈាម លាមកពណ៌ខ្មៅ (ជំងឺស្ទះពោះវៀន(Ileus) ហូរឈាមនៅក្រពះពោះវៀន)

      - អាការៈរាករូសធ្ងន់ធ្ងរ

      - ជំងឺឆ្លងមេរោគផ្សេងៗ ដូចជា រលាកសួតជាដើម

      - ជំងឹចង្វាក់បេះដូងខុសប្រក្រតី (Arrhythmia)

      - ជំងឺខ្សោយមុខងារបេះដូង (Heart failure)

      - ជំងឺស្ទះសរសៃឈាមបេះដូង (Myocardial infarction)

      - កើនទម្ងន់ មានសារធាតុរាវប្រមូលផ្ដុំច្រើននៅក្នុងពោះ ស្បែកនិងភ្នែកប្រែជាពណ៌លឿង (ជំងឺថ្លើមលក្ខណៈស្ទះសរសៃវ៉ែន(Hepatic veno-occlusive disease, VOD)

      - ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ ឡើងកន្ទួលក្រហម (រោគប្រតិកម្មធ្ងន់ធ្ងរអាណាហ្វីឡាក់ស៊ីស(Anaphylactic shock))

      - ផលប៉ះពាល់សរសៃប្រសាទនៅតាមអវៈយវៈ

      - ភ្នែកនិងស្បែកប្រែពណ៌លឿង អស់កម្លាំង បាត់បង់ចំណង់អាហារ(មុខងារថ្លើមថយចុះ)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ឈឺពោះខ្លាំង ឈឺចង្កេះឬខ្នងខ្លាំង ក្ដៅខ្លួន ក្អួតចង្អោរ (រលាកលំពែងស្រួចស្រាវ)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ងាយហូរឈាម ឈាមក្រកក (ជំងឺDisseminated intravascular coagulation syndrome, DIC)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3Aខ្លាំងក្លា (Ketoconazole, Itraconazole, Clarithromycin, Indinavir, Nelfinavir, Ritonavir, Saquinavir, Voriconazole ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថCabazitaxelកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថដែលជម្រុញសកម្មភាពអង់ស៊ីមCYP3Aខ្លាំងក្លា (Rifampicin, Carbamazepine, Phenytoin ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនិងប្រសិទ្ធិភាពនៃឱសថCabazitaxelថយចុះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី។

      ・ក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះអាការៈបណ្ដាលមកពីផលប៉ះពាល់ទៅលើខួរឆ្អឹង ព្រោះវាអាចមានគ្រោះថ្នាក់ដល់ជីវិត។

    • សកម្មភាពឱសថ

      ឱសថនេះជម្រុញការប្រមូលផ្ដុំនៃTubulin ដើម្បីទប់ស្កាត់ការបែកចេញនៃមីក្រូទូប៊ុល(Microtubule) ដូច្នេះ វាអាចបង្អាក់ដំណើរការបង្កើនចំនួនកោសិការបស់កោសិកាមហារីកបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp