Butropium bromide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈឈឺចាប់លក្ខណៈកន្ត្រាក់ ដែលកើតមាននៅក្នុង ជំងឺរលាកក្រពះ ជំងឺរលាកពោះវៀន ជំងឺដំបៅក្រពះ ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer) ជំងឺក្រួសទឹកប្រមាត់ ជំងឺរលាកថង់ទឹកប្រមាត់ និង ជំងឺBiliary dyskinesia។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ30mg (ថ្នាំម្សៅ2%ត្រូវនឹង1.5g) ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។
・អ្នកដែលមានបញ្ហាបញ្ចេញទឹកនោមដោយសារជំងឺក្រពេញប្រូស្តាតរីកធំ។
・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក (Paralytic ileus)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ប៉ះពាល់មុខងារគំហើញនៃភ្នែក ស្ងួតកជាបណ្ដោះអាសន្ន វិលមុខ បេះដូងលោតញាប់ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើកើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។ មុននឹងប្រើប្រាស់ឱសថនេះ គួរអនុវត្តការធ្វើតេស្តព្រីក(Prick test)ដែលជាការធ្វើតេស្តដើម្បីដឹងពីប្រតិកម្មនៃរាងកាយទៅនឹងឱសថ។
-
សកម្មភាពឱសថ
មានសកម្មភាពទប់ស្កាត់ការភ្ញោចនៃគ្រឿងទទួលអាសេទីលកូលីននៃសរសៃប្រសាទប៉ារ៉ាស៊ីមប៉ាសេទិច ដើម្បីទប់ស្កាត់ការកន្ត្រាក់នៃសាច់ដុំរលោងនៅតាមក្រពះពោះវៀន ផ្លូវទឹកប្រមាត់ជាដើម ព្រមទាំងទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះ និង មានប្រសិទ្ធិភាពព្យាបាលអាការៈដំបៅ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp