Busulfan

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺមហារីកខាងក្រោម:

      - ជំងឺមហារីកគ្រាប់ឈាមសប្រភេទកោសិកាខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ (Chronic myelogenous leukemia)

      - ជំងឺមហារីកប្រភេទPolycythemia vera។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម:

      - ប្រើនៅមុនពេលអនុវត្តការវះកាត់ផ្លាស់ប្ដូរកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាមពីអ្នកផ្ដល់ក្នុងប្រភេទដូចគ្នា (Allogeneic hematopoietic stem cell transplantation)

      - ប្រើនៅមុនពេលអនុវត្តការវះកាត់ផ្លាស់ប្ដូរកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាមពីកោសិកាខ្លួនឯង (Autologous hematopoietic stem cell transplantation) ចំពោះអ្នកជំងឺមហារីកប្រភេទEwing's sarcoma of family tumors (ESFT) ឬ អ្នកជំងឺមហារីកកោសិកាដើមនៃសរសៃប្រសាទ(Neuroblastoma) ឬ អ្នកជំងឺមហារីកMalignant lymphoma។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ករណីជំងឺមហារីកគ្រាប់ឈាមសប្រភេទកោសិកាខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ (Chronic myelogenous leukemia):

      - វិធីទី1:មនុស្សពេញវ័យ នៅដំណាក់កាលដំបូង លេប1ថ្ងៃ4~6mg ដោយសង្កេតមើលការរួមតូចនៃសរីរាង្គអណ្ដើក(Spleen)។ ប្រើក្នុងកម្រិតនេះរហូតដល់ចំនួនគ្រាប់ឈាមសថយចុះមកប្រមាណ15,000/mm3 រួចបន្ថយកម្រិតប្រើប្រាស់មកត្រឹម1ថ្ងៃ2mgឬតិចជាងនេះ។ សម្រាប់ការព្យាបាលជាប្រចាំ អាចប្រើក្នុងកម្រិត1ថ្ងៃ2mg រៀងរាល់1សប្ដាហ៍ឬ2សប្ដាហ៍ម្ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - វិធីទី2:មនុស្សពេញវ័យ ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ2mgឬតិចជាងនេះ ដោយតាមដានចំនួនគ្រាប់ឈាមសនិងការរួមតូចនៃសរីរាង្គអណ្ដើក(Spleen)។ ប្រើក្នុងកម្រិតនេះរហូតដល់ចំនួនគ្រាប់ឈាមសថយចុះមកប្រមាណ15,000/mm3។ សម្រាប់ការព្យាបាលជាប្រចាំ អាចប្រើក្នុងកម្រិត1ថ្ងៃ2mg រៀងរាល់1សប្ដាហ៍ឬ2សប្ដាហ៍ម្ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីជំងឺមហារីកប្រភេទPolycythemia vera:

      មនុស្សពេញវ័យ ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ2~4mg ដោយតាមដានលទ្ធផលពិនិត្យឈាម។ អាចបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗរហូតដល់1ថ្ងៃ6mg។ ក្រោយរោគសញ្ញាថយចុះ ត្រូវបន្ថយកម្រិតប្រើប្រាស់និងរក្សាការប្រើក្នុងកម្រិតសមស្របមួយ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ រោគសញ្ញា និង លទ្ធផលពិនិត្យឈាម។ល។

      ករណីថ្នាំចាក់:

      ・ករណីប្រើនៅមុនពេលអនុវត្តការវះកាត់ផ្លាស់ប្ដូរកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាមពីអ្នកផ្ដល់ក្នុងប្រភេទដូចគ្នា (Allogeneic hematopoietic stem cell transplantation) និង ករណីប្រើនៅមុនពេលអនុវត្តការវះកាត់ផ្លាស់ប្ដូរកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាមពីកោសិកាខ្លួនឯង (Autologous hematopoietic stem cell transplantation) ចំពោះអ្នកជំងឺមហារីកប្រភេទEwing's sarcoma of family tumors (ESFT) ឬ អ្នកជំងឺមហារីកកោសិកាដើមនៃសរសៃប្រសាទ(Neuroblastoma):

      - មនុស្សពេញវ័យ:

      ・វិធីA:ប្រើ1ដង 0.8mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល2ម៉ោង។ ប្រើក្នុងកម្រិតនេះរៀងរាល់6ម៉ោងម្ដង 1ថ្ងៃ4ដង រយៈពេល4ថ្ងៃ។

      ・វិធីB:ប្រើ1ដង 3.2mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល3ម៉ោង។ ប្រើក្នុងកម្រិតនេះ1ថ្ងៃ1ដង រយៈពេល4ថ្ងៃ។

      - កុមារ:

      ប្រើក្នុងកម្រិតដូចខាងក្រោមទៅតាមទម្ងន់របស់អ្នកជំងឺដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល2ម៉ោង រៀងរាល់6ម៉ោងម្ដង 1ថ្ងៃ4ដង រយៈពេល4ថ្ងៃ។

      + កុមារទម្ងន់ក្រោម9kg:1.0mg/kg

      + កុមារទម្ងន់9kg~ក្រោម16kg:1.2mg/kg

      + កុមារទម្ងន់16kg~23kg:1.1mg/kg

      + កុមារទម្ងន់លើសពី23kg~34kg:0.95mg/kg

      + កុមារទម្ងន់លើសពី34kg:0.8mg/kg។

      - អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      ・ករណីប្រើនៅមុនពេលអនុវត្តការវះកាត់ផ្លាស់ប្ដូរកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាមពីកោសិកាខ្លួនឯង (Autologous hematopoietic stem cell transplantation) ចំពោះអ្នកជំងឺមហារីកMalignant lymphoma:

      - មនុស្សពេញវ័យ:

      ・វិធីA:ប្រើ1ដង 0.8mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល2ម៉ោង។ ប្រើក្នុងកម្រិតនេះរៀងរាល់6ម៉ោងម្ដង 1ថ្ងៃ4ដង រយៈពេល4ថ្ងៃ។

      ・វិធីB:ប្រើ1ដង 3.2mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល3ម៉ោង។ ប្រើក្នុងកម្រិតនេះ1ថ្ងៃ1ដង រយៈពេល4ថ្ងៃ។

      - អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរដោយសារសារធាតុនៅក្នុងឱសថនេះ។

      ករណីថ្នាំចាក់:

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មដោយសារសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងកើតមានជំងឺឆ្លងកម្រិតធ្ងន់ធ្ងរ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ករណីថ្នាំលេប:

      ផលរំខានរួមមាន កន្ទួលក្រហមលើស្បែក កន្ទាលត្រអាក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ស្លេកស្លាំង ខ្វះឈាមក្រហម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia ជំងឺក្រិនសួត)

      - ចាំងភ្នែក ព្រិលភ្នែក មើលមិនសូវឃើញ (ភ្នែកឡើងបាយ)។

      ករណីថ្នាំចាក់:

      ផលរំខានរួមមាន រលាកក្នុងមាត់(ពងបែកមាត់) រលាកអណ្ដាត ចង់ក្អួត ក្អួត មិនឃ្លានអាហារ រាករូស អស់កម្លាំង ក្ដៅខ្លួន។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - កើនទម្ងន់ មានសារធាតុរាវប្រមូលផ្ដុំច្រើននៅក្នុងពោះ ស្បែកនិងភ្នែកប្រែជាពណ៌លឿង (ជំងឺថ្លើមលក្ខណៈស្ទះសរសៃវ៉ែន(Hepatic veno-occlusive disease, VOD))

      - ក្ដៅខ្លួន ងាយហូរឈាម (ជំងឺឆ្លងបាក់តេរី ឬ អាការៈហូរឈាម)

      - បែកញើស ហើមភ្នែកនិងជុំវិញបបូរមាត់ ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - សាច់ដុំកន្ត្រាក់ជាចង្វាក់ (ប្រកាច់)

      - ស្លេស្មលាយឈាម ក្ដៅខ្លួន ពិបាកដកដង្ហើមភ្លាមៗ (ប៉ះពាល់សរីរាង្គសួត)។

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថItraconazole, ឱសថMetronidazole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃBusulfanកើនឡើង។

      ករណីថ្នាំចាក់:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថItraconazole, ឱសថMetronidazole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃBusulfanកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលេប:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីថ្នាំចាក់:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំចាក់:

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលដោយប្រើឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពបង្អាក់ដំណើរការបង្កើនកោសិកាតាមរយៈការរំខានដល់ប្រតិកម្មភ្ជាប់DNA ធ្វើអោយឱសថនេះមានប្រសិទ្ធិភាពរារាំងដល់ការផលិតគ្រាប់ឈាមខុសប្រក្រតីគ្រប់ប្រភេទនៅខួរឆ្អឹង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp