Buserelin acetate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺភ្នាសក្នុងស្បូន (Endometriosis)
- បង្រួមទំហំដុំសាច់ និង កាត់បន្ថយរោគសញ្ញានៃជំងឺមហារីកសាច់ដុំស្បូន (Uterine fibroids) មានដូចជា ធ្លាក់ឈាមរដូវច្រើន ឈឺផ្នែកខាងក្រោមនៃពោះ ឈឺចង្អេះ រោគសញ្ញាខ្វះឈាម(Anemia)។
ករណីថ្នាំបាញ់ក្នុងច្រមុះ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺភ្នាសក្នុងស្បូន (Endometriosis)
- ជំងឺឆាប់ពេញវ័យខុសប្រក្រតីដោយសារបញ្ហានៅក្នុងប្រព័ន្ធប្រសាទកណ្ដាល (Central precocious puberty)
- បង្រួមទំហំដុំសាច់ និង កាត់បន្ថយរោគសញ្ញានៃជំងឺមហារីកសាច់ដុំស្បូន (Uterine fibroids) មានដូចជា ធ្លាក់ឈាមរដូវច្រើន ឈឺផ្នែកខាងក្រោមនៃពោះ ឈឺចង្អេះ រោគសញ្ញាខ្វះឈាម(Anemia)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 1.8mg ដោយចាក់ក្រោមស្បែក រៀងរាល់4សប្ដាហ៍ម្ដង។ ចំពោះការប្រើនៅលើកដំបូង ត្រូវចាប់ផ្ដើមប្រើឱសថនេះនៅក្នុងចន្លោះថ្ងៃទី1~ថ្ងៃទី5នៃការមករដូវ។
ករណីថ្នាំបាញ់ក្នុងច្រមុះ(0.15%):
・ករណីជំងឺភ្នាសក្នុងស្បូន (Endometriosis) និង ជំងឺមហារីកសាច់ដុំស្បូន (Uterine fibroids):
មនុស្សពេញវ័យ ប្រើដោយបាញ់1ដង1ចុច(Buserelin 300μg)ក្នុងច្រមុះម្ខាងៗ 1ថ្ងៃ3ដង ដោយចាប់ផ្ដើមប្រើគិតចាប់ពីថ្ងៃទី1~ថ្ងៃទី2នៃការមករដូវ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
・ករណីជំងឺឆាប់ពេញវ័យខុសប្រក្រតីដោយសារបញ្ហានៅក្នុងប្រព័ន្ធប្រសាទកណ្ដាល (Central precocious puberty):
ប្រើដោយបាញ់1ដង1ចុច(Buserelin 300μg)ក្នុងច្រមុះម្ខាងៗ 1ថ្ងៃ3~6ដង។ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ទេ ត្រូវប្ដូរទៅជាឱសថនេះប្រភេទចាក់ក្រោមស្បែកវិញ។
ប្រសិទ្ធិភាពនៃឱសថនេះត្រូវវាយតម្លៃដោយផ្អែកទៅលើលទ្ធផលប្រៀបធៀបកម្រិតនៃការថយចុះប្រតិកម្មរបស់LHនិងFSHក្នុងឈាមនិងការថយចុះនៃសារធាតុប្រភេទស្តេរ៉ូអ៊ីតក្នុងឈាមនៅពេលធ្វើតេស្តGnRH រវាងមុនពេលប្រើឱសថនេះនិងក្រោយពេលប្រើឱសថនេះរយៈពេល2សប្ដាហ៍ឡើងទៅ។
ជាទូទៅ មិនគួរប្រើឱសថនេះលើសពី6ខែនោះទេ ព្រោះវាអាចធ្វើអោយថយចុះកំហាប់អំបិលក្នុងឆ្អឹង។
-
ហាមប្រើ
・អ្នកដែលមានរោគសញ្ញាហូរឈាមខុសប្រក្រតីពីប្រដាប់ភេទដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・ស្ត្រីបំបៅដោះកូន។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទGnRHផ្សេងទៀត។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះឬឱសថប្រភេទGnRHផ្សេងទៀតរយៈពេលយូរអាចធ្វើអោយសារធាតុអំបិលនៅក្នុងឆ្អឹងថយចុះ ដូច្នេះ ជាគោលការណ៍ មិនត្រូវប្រើឱសថទាំងនេះជាប្រចាំលើសពី6ខែនោះទេ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp