Buprenorphine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・អាការៈឈឺចាប់ ដែលកើតមាននៅក្នុងជំងឺមហារីកគ្រប់ប្រភេទ ជំងឺស្ទះសរសៃឈាមបេះដូង និង ក្រោយពេលវះកាត់។
・ប្រើជាជំនួយនៅក្នុងការអនុវត្តការសណ្ដំ។
ករណីថ្នាំសុលតាមទ្វារធំ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈឈឺចាប់ ដែលកើតមាននៅក្នុងជំងឺមហារីកគ្រប់ប្រភេទ និង ក្រោយពេលវះកាត់។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់:
・ករណីប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ដែលកើតមាននៅក្នុងជំងឺមហារីកគ្រប់ប្រភេទ និង ក្រោយពេលវះកាត់:
មនុស្សពេញវ័យ:ប្រើ1ដង0.2~0.3mg (4μg/kg~6μg/kg) ចាក់ក្នុងសាច់ដុំ។ ប៉ុន្តែ នៅលើកដំបូង គួរប្រើក្នុងកម្រិត0.2mg។ បន្ទាប់ពីនោះ អាចចាក់បន្ថែមទៀតដោយទុកគម្លាតរយៈពេលប្រហែល6~8ម៉ោងរវាងការប្រើម្ដងៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
・ករណីប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ដែលកើតមាននៅក្នុងជំងឺស្ទះសរសៃឈាមបេះដូង:
មនុស្សពេញវ័យ:ប្រើ1ដង0.2mg ចាក់តាមសរសៃវ៉ែនយឺតៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
・ករណីប្រើជាជំនួយនៅក្នុងការអនុវត្តការសណ្ដំ:
មនុស្សពេញវ័យ:ប្រើ1ដង0.2~0.4mg (4μg/kg~8μg/kg) ចាក់តាមសរសៃវ៉ែនយឺតៗ នៅក្នុងដំណាក់កាលចាប់ផ្ដើមការសណ្ដំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា រយៈពេលវះកាត់ ឱសថដែលប្រើរួមគ្នា ជាដើម។
ករណីថ្នាំសុលតាមទ្វារធំ:
・ករណីប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់នៅក្រោយពេលវះកាត់:
មនុស្សពេញវ័យ:ប្រើ1ដង0.4mg សុលតាមទ្វារធំទៅក្នុងចុងពោះវៀនធំ (Rectum)។ បន្ទាប់ពីនោះ អាចប្រើបន្ថែមទៀតដោយទុកគម្លាតរយៈពេលប្រហែល8~12ម៉ោងរវាងការប្រើម្ដងៗ។ ចំពោះអាការៈឈឺចាប់ខ្លាំងបន្ទាប់ពីការវះកាត់រួចភ្លាម ត្រូវប្រើឱសថនេះទម្រង់ជាថ្នាំចាក់ មុននឹងប្ដូរមកប្រើទម្រង់ជាថ្នាំសុលទៅតាមស្ថានភាពរបស់អ្នកជំងឺ។
・ករណីប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ដែលកើតមាននៅក្នុងជំងឺមហារីកគ្រប់ប្រភេទ:
មនុស្សពេញវ័យ:ប្រើ1ដង 0.2mg ឬ 0.4mg សុលតាមទ្វារធំទៅក្នុងចុងពោះវៀនធំ (Rectum)។ បន្ទាប់ពីនោះ អាចប្រើបន្ថែមទៀតដោយទុកគម្លាតរយៈពេលប្រហែល8~12ម៉ោងរវាងការប្រើម្ដងៗ។ គួរចាប់ផ្ដើមប្រើពីកម្រិតទាបទៅ។
-
ហាមប្រើ
ករណីថ្នាំចាក់:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានមុខងារដំណកដង្ហើមឬមុខងារសួតចុះខ្សោយកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានរបួសនៅផ្នែកក្បាលឬមានជំងឺនៅខួរក្បាល និងស្ថិតក្នុងស្ថានភាពមិនសូវដឹងស្មារតី។
・អ្នកដែលមានសម្ពាធក្នុងក្បាលកើនឡើង។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
ករណីថ្នាំសុលតាមទ្វារធំ:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានមុខងារដំណកដង្ហើមឬមុខងារសួតចុះខ្សោយកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានរបួសនៅផ្នែកក្បាលឬមានជំងឺនៅខួរក្បាល និងស្ថិតក្នុងស្ថានភាពមិនសូវដឹងស្មារតី។
・អ្នកដែលមានសម្ពាធក្នុងក្បាលកើនឡើង។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលកំពុងមានអាការៈរលាកឬហូរឈាមនៅចុងពោះវៀនធំ ឬ កំពុងមានជំងឺឬសដូងបាត។
-
ផលរំខាន
ចង់ក្អួត ក្អួតចង្អោរ ស្ងួតក បែកញើស ជាដើម ប៉ុន្តែ ផលប៉ះពាល់មុខងារដកដង្ហើមមានលក្ខណៈខ្សោយជាង Morphine hydrochloride។
-
ការប្រុងប្រយ័ត្នជាពិសេស
・មិនត្រូវប្រើរួមជាមួយឱសថ Morphine hydrochloride ព្រោះអាចធ្វើអោយប្រសិទ្ធិភាពថយចុះ។
-
សកម្មភាពឱសថ
ទប់ស្កាត់ប្រព័ន្ធបញ្ជូនសញ្ញានៃអារម្មណ៍ឈឺចាប់នៅក្នុងប្រព័ន្ធប្រសាទកណ្ដាល
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp