Buprenorphine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់រ៉ាំរ៉ៃ ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម និង ដែលពិបាកព្យាបាដោយប្រើឱសថបំបាត់ការឈឺចាប់ក្រៅពីប្រភេទអូភីអ័យ៖
・ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis)
・ជំងឺឈឺចង្កេះ។
-
កម្រិតប្រើប្រាស់
ថ្នាំបិទលើស្បែក:
មនុស្សពេញវ័យ:ចាប់ផ្ដើមប្រើពីកម្រិត5mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ មិនត្រូវប្រើលើសពី20mgនោះទេ។ អាចបិទនៅលើផ្នែកខាងមុខនៃទ្រូង ផ្នែកខាងលើនៃខ្នង ផ្នែកខាងក្រៅនៃដើមដៃ ឬ ផ្នែកខាងនៃទ្រូង ដោយផ្លាស់ប្ដូររៀងរាល់7ថ្ងៃម្ដង (រយៈពេលនៃការផ្លាស់ប្ដូរអាចប្រែប្រួលទៅតាមឱសថនីមួយៗ)។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានបញ្ហាមុខងារដកដង្ហើមចុះខ្សោយកម្រិតធ្ងន់ធ្ងរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp